មន្រ្តីយោធាដែលបាញ់សម្លាប់ ប្រពន្ធនិងស្ត្រីយោធាចំនួន២នាក់ ទីបំផុតបាញ់សម្លាប់ខ្លួនឯង
ឧត្តរមានជ័យ៖
មន្រ្តីយោធាក្នុងវរៈសេនាតូច ចំណុះកងពលតូចអន្តរាគមន៍លេខ៤ ម្នាក់បានបាញ់សម្លាប់ខ្លួនឯងហើយក្នុងពេលមានៈតដៃនឹងកងកម្លាំងនិងសមត្ថកិច្ច ។
ហើយក៏បន្ទាប់ពីបាញ់សម្លាប់ប្រពន្ធខ្លួនឯង និងប្រពន្ធមន្ត្រីយោធាម្នាក់ទៀត នៅអង្គភាពជាមួយគ្នា កាលពីពេលកន្លងមក ។
លោកវរសេនីយ៍ ឃុល ភិន អធិការស្រុកបន្ទាយអំពិលបានឲ្យដឹងថា នៅរសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា៖ ជនល្មើសដៃដល់ឬឃាតករឈ្មោះ សឿន កាន់ ភេទប្រុស អាយុ៥៥ឆ្នាំឋានៈនាយចំណង់អត្តលេខ០៧០៤៦២ អង្គភាពវរសេនាតូចអន្តរាគមន៍លេខ២៤៣ កងពលតូចអន្តរាគមន៍លេខ៤។
ឃាតករ សឿន កាន់ បានប្រព្រឹត្តបទឧក្រិដ្ឋដោយបាញ់សម្លាប់ ប្រពន្ធឈ្មោះ ង៉ែត រ៉េន អាយុ៥០ឆ្នាំ ជាប្រពន្ធនិងឈ្មោះ ឡាច តាំងស្ម័គ្រ អាយុ៣០ឆ្នាំ ជាប្រពន្ធគ្រួសារកងទ័ពម្នាក់ទៀតកាលពីវេលាម៉ោង១និង៤០នាទី ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ នៅភូមិ /ឃុំបេងស្រុកបន្ទាយអម្ពិលខេត្តឧត្តរមានជ័យ ។
ក្រោយពីបានប្រព្រឹត្តបទល្មើស ជនល្មើសបានរត់គេចខ្លួនដោយបានលួចនាំយកអាវុធ AK47 ចំនួន១ដើមគ្រាប់ចំនួន១២០គ្រាប់ ។
លោកបានបន្តថា៖ ក្នុងបរតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំមួយ កម្លាំងយោធា និងសមត្ថកិច្ចជាច្រើននាក់ បានតាមឡោមព័ទ្ធមន្ដ្រីយោធា សឿន កាន់ នៅវរសេនាតូចអន្ដរាគមន៍លេខ២៤៣ នៃកងពលតូចអន្ដរាគមន៍លេខ៤ ដើម្បីចាប់ខ្លួន។
ប៉ុន្ដែជនដៃមិនព្រមស្ដាប់តាមសមត្ថកិច្ច រហូតបាញ់តនិងសមត្ថកិច្ច តែសំណាងល្អមិនបណ្ដាលឲ្យនរណាម្នាក់រងរបួសនោះដែរ ។
លោកឧត្តមសេនីយ៍ ទោ សន ស៊ា មេបញ្ជាការកងពលតូចអន្តរាគមន៍លេខ៤ កងពលធំអន្តរាគមន៍លេខ២ ក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ ថា៖ សឿន កាន់ បានប្រព្រឹត្តបទឧក្រិដ្ឋដោយបាញ់សម្លាប់មន្ត្រីយោធានិងក៏សម្លាប់ប្រពន្ធខ្លួនឯងក្នុងមូលហេតុឈ្លោះទាសទែងគ្រួសារមួយ ។ហេតុនេះ សូមស្នើសូមឲ្យសមត្ថកិច្ចពាក់ព័ន្ធតាមបង្ក្រាបឃាត់ខ្លួនជនល្មើសជាបន្ទាន់។
ប៉ុន្តែពេលនេះ ជនដៃដល់បានបាញ់សម្លាប់ខ្លួនឯងស្លាប់ភ្លាមៗ ។
សូមរំលឹកថា ឃាតរឬជនដៃដល់ និងភរិយា បានឈ្លោះប្រកែកគ្នា។ ជនដៃដល់បានប្រើកាំបិត កាប់ភរិយា៣កាំ បិត ។
ខណៈនោះមានស្ដ្រី ជាភរិយាយោធានៅក្នុងអង្គភាពជាមួយគ្នា បានទៅជួយឃាត់ ។
ប៉ុន្តែជនដៃដល់មិនស្ដាប់ កហើយបែរជាទាញកាំភ្លើងបាញ់ ស្ត្រីទាំង២នាក់បណ្តាលអោយស្លាប់ក្នុងថ្លុកឈាម ។