ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដោះស្រាយ បញ្ហាកកស្ទះសំណុំរឿងជាគោលដៅសំខាន់ក្នុងការស្វែងរកយុត្តិធម៌ក្នុងជូនប្រជាពលរដ្ឋ

73

មក

កំពង់ឆ្នាំង៖
លោក អុិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងកំពង់ឆ្នាំងបានលើកឡើងថា សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំបន្ទាន់ដល់មន្រ្តីនគរបាលយុត្តិធម៌ពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តន៍ច្បាប់​ និងការកកស្ទះសំណុំរឿង​ ក្រោមការចង្អុលបង្ហាញពីឯកឧត្តម​ កេីត​ រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌។

នា ថ្ងៃអង្គារ ទី១២ ខែឧសភា ឆ្នាំ២០២០ សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព​ លោកតេង រតនា ប្រធានសាលាដំបូង និងលោក អុិត សុធា ព្រះរាជអាជ្ញា អមសាលាដំបូង លោកព្រះរាជអាជ្ញារង លោកចៅក្រម​ បានបេីកកិច្ចប្រជុំបន្ទាន់ដល់មន្រ្តីនគរបាលយុត្តិធម៌ពាក់ព័ន្ធនឹងការពង្រឹងការអនុវត្តន៍ច្បាប់​ និងការកកស្ទះសំណុំរឿង​ ដល់កងរាជអាវុធហត្ថ​ និងនគរបាល​ទូទាំងខេត្តកំពង់ឆ្នាំង​។

ក្រោមការចង្អុលបង្ហាញពីឯកឧត្តម​ កេីត​ រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌​ ក៏បានបេីកកិច្ចប្រជុំលេីបញ្ហាកកស្ទះសំណុំរឿងជាគោលដៅសំខាន់​ក្នុងការស្វែងរកយុត្តិធម៌ក្នុងជូនប្រជាពលរដ្ឋ។

លោក​ អ៉ិត​ សុធា​ បានមានប្រសាសន៍ថា​ បញ្ហាកកស្ទះសំណុំរឿង​នៅតុលាការក៏មានការពាក់ព័ន្ធមួយផ្នែកនឹងការអនុវត្តន៍ដីការបស់មន្រ្តីនគរបាលយុត្តិធម៌ដែរ។

លោក​ អ៉ិត​ សុធា​ ព្រះរាជអាជ្ញា​ និងលោក​ តេង​ រតនា​ ប្រធានសាលាដំបូង​ ក៏បានសូមសំណូមពរដល់មន្រ្តីនគរបាលយុត្តិធម៌​ ឲ្យចូលរួមពង្រឹងការអនុវត្តច្បាប់ ក៏ដូចជាជួយចូលរួមចំណែកដោះស្រាយបញ្ហាកកស្ទះ
សំណុំរឿងនាពេលបច្ចុបន្ននេះ៕

 

អត្ថបទដែលជាប់ទាក់ទង