ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មកដល់ម៉ោងនេះនៅខេត្តព្រះវិហារ អ្នកចូលរួមបោះឆ្នោតបាន៦៥ភាគរយហើយ ខណៈដែលអភិបាលខេត្តនិងប្រធានមន្ទីរសាធារណការបោះឆ្នោតរួច

444

ព្រះវិហារ៖ អភិបាលខេត្តព្រះវិហារលោកអ៊ុន ចាន់ដា និងលោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានបំពេញ​កាតព្វកិច្ច​ ជាពលរដ្ឋខ្មែរបានរួចរាល់ហើយនៅព្រឹកថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨​នេះ ដើម្បីលើកកម្ពស់ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស នៅព្រះរាជាណាចក្រកម្ពុជា។

    យោងតាមប្រសាសន៍របស់​លោក​ អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានមានប្រសាសន៍​ នៅព្រឹកថ្ងៃអាទិត្យ ២រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ថា ទិដ្ឋភាព​ នៃការបោះឆ្នោតនៅគ្រប់ការិយាល័យទាំងអស់ទូទាំងខេត្ត គឺប្រព្រឹត្តទៅប្រកបដោយលក្ខណៈល្អប្រសើរ ស្របនឹងអាកាសធាតុអំណោយផលល្អ ឃើញថាមានប្រជាពលរដ្ឋបានចូលរួមបោះឆ្នោតបានយ៉ាងច្រើនកុះករ ដោយរលូន ពុំមានបញ្ហាអ្វីរាំងស្ទះឡើយ។  ម្យ៉ាងទៀតកងកម្លាំងសមត្ថកិច្ចបានចូលគោលដៅដើម្បីធានាបានការការពារសន្ដិសុខល្អ ធានាបានដល់ប្រជាពលរដ្ឋដែលចូលរួមបោះឆ្នោតនាពេលនេះ។ 

   លោក​ អភិបាល​ខេត្តព្រះ​វិហារ​​ ក៏បានសំណូមពរដល់​ ពុកម៉ែ បងប្អូន​ ប្រជាពលរដ្ឋ ដែលមិនទាន់បានមកបោះឆ្នោត សូមមកកាន់ការិយាល័យបោះឆ្នោតរបស់ខ្លួន និងភ្ជាប់មកជាមួយនូវឯកសារពាក់ព័ន្ធ​ និងការបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីបំពេញសិទ្ធ និងជាកាតព្វកិច្ចជាពលរដ្ឋខ្មែរស្របទៅតាម​រដ្ឋធម្មនុញ្ញ​ នៃព្រះរាជាណាចក្រកម្ពុជា ។ ជាមួយនេះ​ លោកក៏បានសំណូមពរដល់​ សមត្ថកិច្ច​ កងកម្លាំងប្រដាប់អាវុធ សន្ដិសុខ សូមបន្ដការខិតខំប្រឹងប្រែងការពារនូវសន្ដិសុខ រក្សាបាននូវភាពល្អប្រសើរជូនដល់ប្រជាពលរដ្ឋរបស់យើង។

   ដោយឡែក បើតាមការបញ្ជាក់របស់លោក ជោ ម៉ាប់ ប្រធានលេខាធិការដ្ឋានខេត្តរៀបចំការបោះឆ្នោត នៅព្រឹកថ្ងៃអាទិត្យនេះតាមរយៈទូរស័ព្ទ បានបញ្ជាក់ថា គ្រប់ការិយាល័យបោះឆ្នោតទាំង​ ៣៣២​ របស់ខេត្តព្រះវិហារ មានអាសកាសធាតុអំណោយផលល្អ ពុំមានការលិចលង់ដោយជំនន់ទឹកភ្លៀង

ឬមានបាតុភាពអ្វីកើតឡើងដែលរារាំងដល់ដំណើរការបោះឆ្នោតតឡើយ គឺប្រព្រឹត្តទៅដោយភាពស្ងប់ស្ងាត់ និងរលូន។

   បើតាមការបញ្ជាក់ពីលោកសំ លាងទ្រីប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារនិងជាប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយស្រុកសង្គមថ្មី 

ថា គិតមកដល់ម៉ោង១១និង០០នាទីនេះចំនួនអ្នកចូលរួមបោះឆ្នោតនៅទូទាំងខេត្តព្រះវិហារបាន៦៥ភាគរយហើយ ។ ដោយឡែកសម្រាប់ស្រុកសង្គមថ្មី គិតមកដល់ម៉ោង១១និង០០នាទីនេះដែរ ចំនួនអ្នកចូលរួមបោះឆ្នោតនៅទូទាំងស្រុកបានចំនួន៨០ភាគរយហើយ ។    លោកសំ លាងទ្រី បានបញ្ជាក់ថា លទ្ធផលនេះបានយកជ័យជំនៈទាំងស្រុងលើការឃោសនារបស់ ម្រាមដៃស្អាតរបស់ក្រុមប្រឆាំងហើយ៕

អត្ថបទដែលជាប់ទាក់ទង