ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្ងៃទី​ ១៣ ឧសភា ពុំមានករណីជំងឺ​ COVID-19​ ថ្មី​ទេ

94

 

ភ្នំពេញ៖ ក្រសួងសុខាភិបាល បានប្រកាសថា រហូតដល់ម៉ោង​ ៩:០០នាទីព្រឹក ថ្ងៃទី​ ១៣ ឧសភា​ ២០២០​ យើងពុំរកឃើញករណីជំងឺ​ COVID-19​ ថ្មី​ទេ ជាសរុបប្រទេសយើងមានករណីជំងឺកូវីដ១៩​សរុបចំនួន​១២២ករណី​​ដដែល​ និង មិនមានករណីជាសះស្បើយមួយករណីថ្មី​​ទេ​ដូច្នេះករណីជាសះស្បើយសរុបមានចំនួន១២១នាក់ ស្លាប់គ្មាន​ និងអ្នកជំងឺនៅសល់សំរាកព្យាបាល​នៅពេទ្យចំនួន​តែ ១នាក់​ប៉ុណ្ណោះ​ ។

ពិតមែនតែពុំរកឃើញករណីថ្មីក៏ដោយ​ សូមបងប្អូនបន្តប្រយ័ត្នជាប់ជានិច្ច ដោយធ្វើអនាម័យ​ នៅឃ្លាតឆ្ងាយពីគ្នា​ មិនចេញក្រៅផ្ទះបើមិនចាំបាច់​ ព្រោះប្រទេសជិតខាងយើងនិងពិភពលោកកំពុងបន្តរាតត្បាតជំងឺកូវីដ១៩​ ដ៏ខ្លាំងក្លានៅឡើយ​ ។
យើងត្រូវបន្តអនុវត្តគម្លាតសង្គមបន្តទៀត​ ដូចជាពន្យាការរៀបអាពាហ៌ពិពាហ៌​ ពិធីជប់លៀង​ ការចាក់ធុងបាសរាំ​ ។ ល។
យើងត្រូវបន្តគម្លាតបុគ្គលបន្តទៀត​ ដូចជាអង្គុយគម្លាតពីគ្នា​ ឈររងចាំគម្លាតពីគ្នា​ ឈរជជែកគ្នាគម្លាតពីគ្នា​ ។ ល។
សូមបញ្ជាក់ថា​ ប្រទេសយើងរកឃើញករណីជំងឺកូវីដ១៩ដំបូងបំផុតនៅថ្ងៃទី​ ២៧​ មករា​ ២០២០​ ។
យើងបានធ្វើតេស្តចំនួន​ 14327 ស្មើនឹង​ 881 ក្នុង១លាននាក់៕

អត្ថបទដែលជាប់ទាក់ទង