ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ខ្លួនបុគ្គលម្នាក់ បន្ទាប់ពីបង្ហោះផ្សព្វផ្សាយ វីដេអូបង្ហាញពីអំពើឃោរឃៅ និងទារិណកម្មទៅលើកុមារ

160

ចាប់ខ្លួនបុគ្គលម្នាក់បន្ទាប់ពីបង្ហោះផ្សព្វផ្សាយវីដេអូបង្ហាញពីអំពើឃោរឃៅ និងទារិណកម្មទៅលើកុមារ

កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០, វីដេអូបង្ហោះតាមបណ្តាញ Facebook បង្ហាញពីអំពើឃោរឃៅ និងទារុណកម្មទៅលើកុមារអាយុ ៧ខែ និងមានចោទអំពីអំពើហឹង្សាក្នុងគ្រួសារ ថែមទាំងគម្រាមទៅលើក្មេងរងគ្រោះ និងម្តាយ។ ក្រុមការងារ CPU បានទទួលដំណឹងអំពីវីដេអូនេះ និងបានចាប់ផ្តើមធ្វើការស៊ើបអង្កេត។

ក្នុងកិច្ចសហប្រតិបត្តិការជាមួយនគរបាលខេត្តឧត្តរមានជ័យ និងក្រសួងមហាផ្ទៃ, បុរសអាយុ៣៤ឆ្នាំត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការចាប់ខ្លួនដើម្បីសួរនាំ។

ករណីនេះជាគំរូដ៏ល្អមួយដែលបង្ហាញពីការប្តេជ្ញារបស់នគរបាលជាតិកម្ពុជា និងCPU ចំពោះការស៊ើបអង្កេតទៅលើវីដេអូដែលបង្ហាញពីអំពើហឹង្សា ឬរូបភាពបៀតបៀនកេរ្តិ៍ខ្មាស់លើកុមារ បន្ទាប់ពីយើងបានទទួលដំណឹង។ សូមអបអរសាទរដល់គ្រប់អង្គភាពពាក់ព័ន្ធក្នុងការស៊ើបអង្កេតមួយនេះ។

អត្ថបទដែលជាប់ទាក់ទង