ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លុបអាជ្ញាប័ណ្ណ គេហទំព័ររិទ្ធសែន ព្រោះ​ផ្សាយ​ព័ត៌មាន​បំភ្លេីសការពិត​ ញុញុះញង់ឲ្យ កេីតមានអំពេីហឹង្សា បង្កការរេីសអេីងពូជសាសន៍

85

ភ្នំពេញ៖

ក្រសួង​ព័ត៌មាន​ លុបអាជ្ញាប័ណ្ណ​ ស្ថានីយ​វិទ្យុ​ និង​ គេហទំព័រ​ រិទ្ធិ​សែន​ នៅខេត្ត​កំពង់​ឆ្នាំង​ ព្រោះ​ផ្សាយ​ព័ត៌មាន​បំភ្លេីសការពិត​ ញុះញង់​អោយ​កេីត​មានអំពេីហឹង្សា​ បង្កការរេីសអេីងពូជសាសន៍ បង្ករអសន្តិសុខ​ និង​ ចលាចល​សង្គម​ ដែល​ជាការ​រំលោភ​បំពាន​លើ​វិជ្ជាជីវៈ​ និង​ កិច្ចសន្យា​ដែល​សាម៉ីខ្លួន​បានតម្កល់ទុកនៅ​ក្រសួង​ព័ត៌មាន​ ។

លោក សុខ ឧត្តម នាយកវិទ្យុរិទ្ធិសែន នៅក្នុងខេត្តកំពង់ឆ្នាំង និងជាចាងហ្វាងគេហទំព័ររិទ្ធ​សែន ត្រូវបានសមត្ថកិច្ចនគរបាលខេត្តឃាត់ខ្លួន ប៉ុន្តែគេមិនបានដឹងថា សមត្ថកិច្ចចាប់ខ្លួនពីបទល្មើសអ្វី ឬតាមបណ្ដឹងអ្នកណានោះទេ។ នេះបើយោងតាម ប្រភពព័ត៌មានពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យដឹងថា នៅរសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២០ នេះ។

ដោយឡែកនៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២​០ លោកឧត្តមបានទៅឡាយព័ត៌មាន ទាក់ទងនឹងការតវ៉ារបស់ប្រជាពលរដ្ឋនៅឃុំជៀបស្រុកទឹកផុសដែលតាមគេដឹងនោះគឺ លោក សុខ ឧត្តម បានវាយប្រហារយ៉ាងខ្លាំងទៅលើលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្ត បន្ទាប់មកនៅរសៀលថ្ងៃទី ១៣ នេះក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្ដង។

ទាក់ទងនឹងព័ត៌មានខាងលើនេះដែរ យើងមិនអាចសុំការបំភ្លឺពីលោកស្នងការនគរបាលខេត្តកំពង់ឆ្នាំងបានទេ។

ដោយឡែកនៅថ្ងៃទី ១២ ខែឧសភាឆ្នាំ ២០២០ នេះដែរក្រសួងព័ត៌មានបានចេញសេចក្តីប្រកាសលុបចោលអាជ្ញាប័ណ្ណវិទ្យុ រិទ្ធីសែង និងគេហទំព័ររិទ្ធីសែនរបស់លោក សុខ ឧត្តម ផងដែរ ដោយបានលើកឡើងថា វិទ្យុ រិទ្ធិសែន និងគេហទំព័រឫរិទ្ធីសែន បានផ្សព្វផ្សាយព័ត៌មានបំផ្លើសការពិត ញុះញង់ ឲ្យមានអំពើហិង្សារើសអើងពូសាសន៍ បង្កអសន្តិសុខ និងចលាចលនៅក្នុងសង្គម រំលោភលើក្រមសីលធម៌វិជ្ជាជីវៈ និងបំពានលើកិច្ចសន្យារបស់សាមីខ្លួន ដែលបានតម្កល់ទុកនៅក្នុងក្រសួងព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង