ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះសង្ឃ​ឡុង ចន្ថា ចាកចេញពី​វត្តភ្នំ​បូរី​ ហើយថា មិនទាន់អស់និស្ស័យ

110

 

​តាកែវ​៖ គណៈកម្មាធិកា​អា​ច្យា​រ​វត្តភ្នំ​បូរី ស្រុក​អង្គ​បូរី និយាយថា ព្រះសង្ឃ ឡុង ចន្ថា មិនបាន​គង់​ក្នុង​វត្តភ្នំ​បូរី​នេះ ដើម្បី​សឹក តប​តាម​ការសរសេ​លាយលក្ខណ៍​អក្សរ ដែល​ព្រះអង្គ​សរសេរ​ផ្ទាល់ដៃ​ថា សឹក​នៅ​ថ្ងៃទី ១៤ ខែឧសភា នេះ​ទេ ។

​លោក សំរិទ្ធ ស៊ុន បាន​បន្តថា ភិក្ខុ​ឡុង ចន្ថា ត្រូវបាន​ក្រុមគ្រួសារ នាំទៅ​ស្រុកកំណើត ចេញពី​វត្ត​នេះ បី​ថ្ងៃ​ហើយ ប្រហែលជា​នាំទៅ​វត្ត ដែល​លោក​បាន​បួស កាលពី​នៅ​តូច នៅក្នុង​ស្រុក​បូរី​ជលសារ ។​

​ចំណែក​លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត បាន​ឲ្យ​ដឹងថា នៅ​រសៀល​នេះ អាជ្ញាធរ​សមត្ថកិច្ច ដឹកនាំ​ដោយ​លោក​ផ្ទាល់ និង​ចុះទៅ​វត្តភ្នំ​បូរី ដើម្បី​ធ្វើ​កំណត់ហេតុ និង​ឃាត់ខ្លួន ព្រះ​តេជគុណ ឡុង ចន្ថា ប្រសិនបើ​មិន​ធ្វើតាម​ការសន្យា គិត​ត្រឹម​ម៉ោង ៥​និង​៣០​នាទី​ល្ងាច​នេះ ។​

​សូមបញ្ជាក់​បន្ថែម តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់​ព្រះអង្គ​ឡុង ចន្ថា ផ្ទាល់ គឺ​លោក​មិនទាន់​អស់​និ​ស័​យ្ស​នឹង​ព្រះ​ទេ ។​

​សង្ឃ ឡុង ចន្ថា អះអាងថា លោក​គ្រាន់តែ​ប្រើពាក្យ​សម្តី​លេងសើច​ជាមួយ​នារី​ម្នាក់​នោះ តែ​ពុំ​ធ្លាប់បាន​ប៉ះពាល់​រាងកាយ​នាង​ឡើយ ។ បច្ចុប្បន្ន​លោក​គង់នៅ​វត្តភ្នំ​បុរី ។​

​សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា គង់នៅ​វត្តភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ កាលពី​រសៀល​ថ្ងៃទី​៤ ឧសភា ឆ្នាំ​២០២០ បានសម្រេច​ចិត្ត​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង ក្រោយ​មានការ​បែកធ្លាយ​វីដេអូ​ឆាត​ញ៉ែ​ស្រី​តាម Facebook ។ ក្នុង​កិច្ចសន្យា​ដែល​បាន​ធ្វើឡើង​នៅ​វត្ត​តុំ ជា​វត្ត​ព្រះ​មេគណ មាន​ទីតាំងនៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ស្រុក​ដូន​កែវ ភិក្ខុ ឡុង ចន្ថា មាន​សង្ឃដីកា​ថា បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ មិន​ដល់​ថ្នាក់​សឹក​ទេ ប៉ុន្តែ​កុំឱ្យ​ខូច​តម្លៃ​ព្រះពុទ្ធសាសនា ភិក្ខុ ឡុង​ចន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​ខាងមុខនេះ​។​

​ភិក្ខុ ឡុង ចន្ថា ដែល​រង​ការរិះគន់​ខ្លាំងៗ​ពី​រឿង​ដែល​លោក​លួច​ទាក់ទង​និង​ប្រើពាក្យ​លែបខាយ​ក្នុងន័យ​ស្នេហា​ជាមួយ​នារី​ម្នាក់ ។ ព្រះសង្ឃ ឡុង ចន្ថា ប្រាប់​បណ្តាញសារព័ត៌មាន នៅ​ល្ងាច​ថ្ងៃទី​៤ ខែឧសភា​ថា ព្រះ​មេគណ​ពុំបាន​បង្ខំ​ឲ្យ​អាត្មា​សឹក​ឡើយ តែ​ជាការ​យល់ព្រម​ដោយ​អង្គឯង ។ កុំ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ព្រះពុទ្ធសាសនា កុំ​ឲ្យ​រឿង​វែងឆ្ងាយ​អាត្មា​សុខចិត្ត​សឹក ។​

​នៅ​ថ្ងៃទី​៤ ខែឧសភា សម្តេច​សង្ឃ ន​ន្ទ ង៉ែត សម្តេច​គណៈសង្ឃ​នាយក បានស្នើ​ឲ្យ​មេគណ​ខេត្តតាកែវ និមន្ត​ភិក្ខុ ឡុង ចន្ថា ចូលទៅ​ដោះស្រាយ​ក្នុង​រឿងអាស្រូវ​ដែល​ផ្ទុះឡើង​នេះ ។ ក្រោយ​ឆ្លងកាត់​ការដោះស្រាយ​ជាមួយគ្នា​ព្រះសង្ឃ ឡុង ចន្ថា ក៏​សរសេរ​កិច្ចសន្យា​ពី​ការ​សុខចិត្ត​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង ៕​

អត្ថបទដែលជាប់ទាក់ទង