ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន​បុរស​ម្នាក់​ករណី​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន

80

​ពោធិ៍សាត់ ៖ សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ធី ចាន់​ធាង ភេទ​ប្រុស អាយុ ១៩ ឆ្នាំ រស់នៅ​ភូមិ​អូរ​ទង សង្កាត់​ចំរើន​ផល ក្រុង​ពោធិ៍សាត់ ពីបទ​រំលោភ​សេពសន្ថវៈ​លើ​អនីតិជន​(​ក្មេងស្រី​អាយុ​ក្រោម​១៥​ឆ្នាំ​) តាម​បណ្តឹង​តាម​របស់​ក្រុមគ្រួសារ​ជនរងគ្រោះ ។​

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​ក្មេងស្រី ឈ្មោះ រ ស​.​ប​.​ញ អាយុ​១៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​បាក់​ត្រា ឃុំ​ព្រ​ងិ​ល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់ កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​៣០​នាទី លើ​កំណាត់​ផ្លូវជាតិ​លេខ​២ ហើយ​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៣ ឧសភា​២០២០ វេលា​ម៉ោង​១១​និង​៥៥​នាទី​ព្រឹក ។​

​សមត្ថកិច្ច​នគរបាល​បាន​បន្តថា តាម​ការ​ឲ្យ​ដឹង​ពី​ឪពុក​ជនរងគ្រោះ​ឈ្មោះ រឿន សារី​ម បាន​ឲ្យ​ដឹងថា ដោយ​តែមាន​ការសង្ស័យ​របស់​គាត់ ទៅលើ​ជនសង្ស័យ គាត់​ក៏​ឃ្លាំមើល​គ្រប់​សកម្មភាព​ដែល​ជនសង្ស័យ​បាន​ទាក់​ជាមួយ​កូន​របស់គាត់ ។ រហូតមកដល់​យប់កើតហេតុ គាត់​តាម​ទាន់​ឃើញ​សកម្មភាព​ដែល​ជនសង្ស័យ​បាន​ប្រព្រឹត្ត​ក្នុង​ហេតុការណ៍​នេះ ហើយ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​យកមក​ធ្វើការ​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំក្រវាញ ។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​អនុវត្ត​បន្ត​តាម​នីតិវិធី ៕​

អត្ថបទដែលជាប់ទាក់ទង