ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជំនួបលើសង្វៀនប៉ុស្ដិ៍លេខ៥ យប់ថ្ងៃទី១៦ឧសភា

97


ភ្នំពេញ៖សម្រាប់ការប្រកួតលើសង្វៀនប៉ុស្ដិ៍លេខ៥យប់ថ្ងៃទី១៦ឧសភាគឺជាការប្រកួតមិត្តភាពរវាងអ្នកប្រដាល់រួមជាតិមុនឈានទៅបញ្ចប់ព្រឹត្តិការណ៍TV5 Boxing Knock-Out Serie by K-Cementទម្ងន់៦៣,៥០គីឡូក្រាមថ្ងៃទី២៣ឧសភា ។
ស៊ឹម ប៊ុនឆៃខ្លាចាស់មកពីក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងជួបប្រកួតជាមួយអ្នកប្រដាល់ពូកែឌឺលី តឿនក្លិបម្កុដរាជសីហ៍ក្នុងប្រភេទ
ទម្ងន់៥៧គីឡូក្រាម ។ប៊ុនឆៃស្គាល់សង្វៀនមុនលី តឿនតែអ្នកប្រដាល់ទាំង២រូបនេះមិនសូវមានឈ្មោះបោះសម្លេងដូចគ្នា ។មួយរយៈមកនេះ
ការប្រកួតភាគច្រើនប៊ុនឆៃជួបបរាជ័យ និង មានការប្រកួតខ្លះគេចាញ់ដោយសន្លប់ទៀតផង ។
ចំពោះលី តឿនជាអ្នកប្រដាល់ដែលមានចិត្តធំកណ្ដាប់ដៃធ្ងន់តែការវ៉ៃចេញមិនសូវច្បាស់តែការប្រកួតភាគច្រើនគេតស៊ូរហូតចប់
ទឹកទី៥ ។អ្នកប្រដាល់រូបនេះក្រៅពីកណ្ដាប់ដៃគេហាក់គ្មានអ្វីជាអំណួតសម្រាប់បង្ក្រាបគូប្រកួតឡើយ ។ចំពោះប៊ុនឆៃមានផ្លែល្អច្រើនតែអ្នក
ប្រដាល់រូបនេះចិត្តតូចណាស់ ។ការប្រកួតនេះទំនងជាលី តឿនមានឧិកាសឈ្នះច្រើនជាងហើយ ។
ខ្លាចាស់លាប សំណាងក្លិបកងពលតូចដែលបាត់មុខពីសង្វៀនមកហើយនោះបានវិលមកកាន់ការប្រកួតវិញហើយដែលការប្រកួត
នេះគេជួបជាមួយអ្នកប្រដាល់កណ្ដាប់ដៃធ្ងន់ពុទ្ធ ម៉ាណូយក្លិបពុទ្ធសេរីវង្សក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
អតីតកាលរបស់សំណាងអស្ចារ្យណាស់កែង និង ជង្គង់របស់គេវ៉ៃបានល្អរហ័សនិងមានកលល្បិច ។គេធ្លាប់ជាអធិរាជលើប្រភេទ
ទម្ងន់៥៤គីឡូក្រាមតែពេលនេះគេឡើងទម្ងន់ដល់ទៅ៦០គីឡូក្រាមទៅហើយ ។លើកនេះមិនដូចពេលមុនឡើយទោះបីសំណាងនៅមានផ្លែ
ល្អក៏កម្លាំងរបស់គេមិនដូចមុនដែរ ។
ចំពោះម៉ាណូយគេជាអ្នកស្រករក្រោយដែលគេកំពុងតែចាប់អារម្មណ៍ពិសេសកណ្ដាប់ដៃរបស់គេ និង កម្លាំងរបស់គេអស្ចារ្យខ្លាំង
ណាស់ ។តែប្រសិនបើគេប្រហែស ឬ មើលស្រាលខ្លាចាស់អាចនឹងមានរបួសដោយសារខ្លាចាស់មិនខានោឡើយ ។សំណាងអាចស្វែងរក
ជ័យជំនះបានឬទេនៅពេលវិលមកកាន់សង្វៀនប្រកួតវិញបែបនេះ ?
ចិត្រ សុភីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យប្រកួតជាមួយអ្នកប្រដាល់ថុក សុខរឿយក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងដោយប្រកួត
គ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។
ថុក សុខរឿយមិនមាននរណាស្គាល់នោះទេតែគេហ៊ានតស៊ូជាមួយសុភីទំនងជាមិនខ្សោយឡើយ ។សុភីធ្លាប់ចូលរួមប្រកួតប្រ
ជែងយកពានច្រលនលើកដែរតែមិនដែលបានឡើងដលើវគ្គផ្ដាច់ព្រ័ត្រនោះទេ ។ជំនួបមួយនេះនរណាជួបសំណាងល្អ?ពួកគេសុទ្ធតែមកពី
ខេត្តភូមិភាគពាយ័ព្យជាប់ព្រំដែនថៃដូចគ្នា ។
ហង់ សុវណ្ណចាន់សុភីក្លិបទ័ពឆ័ត្រយោង៩១១ប្រកួតជាមួយអ្នកប្រដាល់កាន់ ម៉េងហុងក្លិបនាគរាជចតុមុខដោយប្រកួតគ្នាក្នុងប្រ
ភេទទម្ងន់៥១គីឡូក្រាម ។
ម៉េងហុងជាអ្នកប្រដាល់ជើងថ្មីមែនតែគេបានក្លាយជាអ្នកខ្លាំងយ៉ាងឆាប់រហ័ស ។ប្រភេទទម្ងន់៥១គីឡូក្រាមគេលំបាកនឹងរកគូប្រ
កួតដែលស្ថិតក្នុជំនាន់ជាមួយគ្នាមកប្រកួតជាមួយគេណាស់ ។សម្រាប់ហង់ សុវណ្ណចាន់សុភីក៏ទំនងជាមិនអន់នោះទេទើបគេហ៊ានដាក់ឲ្យប្រ
កួតជាមួយកាន់ ម៉េងហុងបែបនេះ ។នរណាឈ្នះ ?
អេដ កែវក្លិបជ្រៃសែនជ័យប្រកួតជាមួយឆាំ មាសក្លិបសាលវ័ន្ដកីឡាដោយប្រកួតគ្នាក្នុងប្រភេទទម្ងន់៦០គីឡូក្រាម ។មិនសូវមាន
នរណាស្គាល់អ្នកប្រដាល់ទាំង២រូបនេះទេ ៕

 

អត្ថបទដែលជាប់ទាក់ទង