ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុន​ Facebook ប្រេី​ប្រព័ន្ធ​ AI (Artificial Intelligence)​ ក្នុង​ការ​ត្រួតពិនិត្យ​មេីល​ព័ត៌មាន​មិនពិត​ និង​ការ​កេង​ចំណេញ​ផ្សេងៗ​

49

ភ្នំពេញ៖
ព័ត៌មាន​មិនពិត​ ​គឺ​ជា​ចំណុច​ដ៏​រសើប​បំផុត​មួយ​ក្នុង​ការ​ធ្វើ​ឱ្យ​មនុស្ស​មាន​ការ​ភាន់ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​ផ្សេងៗ​ ជាពិសេស​នៅពេល​ដែល​ពិភពលោក​ទាំងមូល​កំពុង​ធ្វើការ​ប្រយុទ្ធប្រឆាំង​ និង​ទប់ស្កាត់​យ៉ាងខ្លាំង​ទាក់ទង​ទៅ​នឹង​ជម្ងឺ​ COVID​-19​ ។នេះបើតាមការផ្សាយរបស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឲ្យដឹងថា បន្តថា
ក្នុង​នោះ​ប្រទេស​កម្ពុជា​យើង​ក៏​បាន​នឹង​កំពុងតែ​ខំប្រឹង​តាមដាន​ ដេីម្បី​ទប់ស្កាត់​នឹង​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​ផងដែរ​។

ដេីម្បី​ទប់ស្កាត់​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិនពិត​ និង​បំភាន់​នៅ​លេី​បណ្ដាញ​សង្គម​ក្រុមហ៊ុន​ Facebook បាន​ប្រេី​ប្រព័ន្ធ​ AI ដេីម្បី​ធ្វេីការ​តាមដាន​ព័ត៌មាន​មិនពិត​ទាក់ទង​ទៅ​នឹង​ជម្ងឺ​ COVID​-19​ ដែល​អាច​ធ្វេី​ឱ្យ​លោកអ្នក​មាន​ការ​ភាន់ច្រឡំ​ទៅ​លេី​ការ​រីករាលដាល​ ឬ​ ការ​ព្យាបាល​នៃ​ជម្ងឺ​នេះ​។ ជាក់ស្ដែង​វា​ពិតជា​មាន​ការលំបាក​ខ្លះៗ​ហើយ​ក្នុង​ការ​ទប់ស្កាត់​ និង​បង្រ្កាប​ការ​លក់​ផលិតផល​ក្លែងក្លាយ​សម្រាប់​ការពារ​ការ​ឆ្លង​នៃ​ជម្ងឺ​ COVID​-19​ ដែល​មាន​ដូចជា​៖​ ម៉ាស់​បិទ​មុខ​ ទឹក​លាងដៃ​ និង​ឧបករណ៍​ធ្វេី​តេស្ត​ទាំងនោះ​ ដោយសារតែ​ជនខិលខូច​ធ្វេីការ​កែ​រូបភាព​តែ​បន្តិចបន្តួច​ ក៏អាច​ធ្វើការ​បំភាន់​ភ្នែក​អ្នក​តាមដាន​ ឬ​ ប្រព័ន្ធ​ AI​ បាន​បាត់​ទៅ​ហើយ​។ ព្រោះតែ​ពិបាក​ក្នុង​ការ​ក្នុង​ការ​វិភាគ​ព័ត៌មាន​ ក៏ដូចជា​រូបភាព​ក្លែងក្លាយ​ទាំងនោះ​ ក្រុមហ៊ុន​បាន​ប្រេី​ប្រព័ន្ធ​ SimSearchNet ដែលជា​ប្រព័ន្ធ​បង្កើតឡើង​ ​ដេីម្បី​ចាប់​ភស្តុតាង​ក្នុង​រូបភាព​ដែល​សឹងតែ​ដូចគ្នា​បេះបិទ​។

“ដោយការ​ប្រេីប្រាស់​បច្ចេកវិទ្យា​ថ្មីៗ​ ក្រុមហ៊ុន​ Facebook បាន​ធ្វេីការ​ដាក់​បម្រាម​តាម​បណ្ដាញ​សង្គម​របស់​ពួកគេ​ ជាង​៥០​លាន​បម្រាម​មកហើយ​ ទាក់ទង​ទៅ​នឹង​ការ​ឆ្លង​រីករាលដាល​នៃ​ជម្ងឺ​ COVID​-19​ កាលពី​អំឡុង​ខែ​មេសា​កន្លងទៅ​នេះ​។ ដោយឡែក​ចាប់ពី​ថ្ងៃ​ទី​១​ ខែ​មីនា​ Facebook បាន​ធ្វេីការ​លុបចោល​នូវ​ការ​ផ្សព្វផ្សាយ​លក់​ ​ម៉ាស់​បិទ​មុខ​ ទឹក​លាងដៃ​ ឧបករណ៍​ធ្វើ​តេស្ត​រក​ជម្ងឺ​ COVID​-19​ បាន​ប្រមាណ​ជា​ ២.៥លាន​ ហើយ​ក្រុមហ៊ុន​ក៏បាន​សហការ​ជាមួយ​អង្គការ​ ប្រមាណ​ជា​៦០ផ្សេងទៀត​ ដេីម្បី​ត្រួតពិនិត្យ​តាមដាន​ព័ត៌មាន​ក្លែងក្លាយ​ជុំវិញ​ពិភពលោក​ដែល​សរសេរ​ជា​ភាសា​ផ្សេងៗ​គ្នា​ប្រហែល​៥០ផងដែរ​” នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបញ្ជាក់យ៉ាងដូច្នេះ៕

 

អត្ថបទដែលជាប់ទាក់ទង