សង្វៀន ជល់មាន់ បៀរ អាប៉ោង នៅភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ
(ភ្នំពេញ)៖ទោះបីសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដាក់បទបញ្ជាដល់សមត្ថកិច្ចត្រូវបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទ ឲ្យស្របតាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាលទាំង៩ចំណុច ប៉ុន្តែគេមិនឃើញសមត្ថកិច្ចមិនអនុវត្តពេញលេញឡើយ?
តាមសេចក្តីរាយការណ៍បានឲ្យដឹងថាទីតាំងសង្វៀន ជល់មាន់ បៀរ អាប៉ោង បានបើកលេងដុះស្លែ នៅភូមិចំរើនផល សង្កាត់បឹងទំពន់ទី១ ខណ្ឌមានជ័យ គ្មានឃើញសមត្ថកិច្ចចុះបង្ក្រាបសោះ?ហើយទីតាំងសង្វៀនជល់មាន់ បៀរ អាប៉ោង ដ៌ខ្លាំងនេះស្ថិតក្នុងដីឡូតិ៍ជាប់តារាងបាល់ទះក្បែរនឹងប្រឡាយលូទឹកស្អុយ កំពុងបើកទទួលអ្នកញៀនល្បែងចូលលេងយ៉ាងគគ្រឹកគគ្រេង ហាក់បីដូចផ្គើននឹងបទបញ្ជាសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានដាក់បទបញ្ជាឲ្យបិទល្បែងស៊ីសងទាំងអស់(កាស៊ីណូ)ផងដែរកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០កន្លងមក ដើម្បីការពារជំងឹកូវីដ១៩។
ដូចនេះគេរង់ចាំមើល តើលោក ពេជ្រ កែវមុនី អភិបាលនៃគណ:អភិបាលខណ្ឌមានជ័យ និងលោក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ ហ៊ានបង្ក្រាបទីតាំងសង្វៀន ជល់មាន់ បៀរ អាប៉ោង ដុះស្លែនេះទេ?៕