ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គម្រោង “បន្លែសហគមន៍” ស្រ្តីខ្មែរនៅកូរ៉េ ស្ថានទូតកម្ពុជាជាអ្នកចេញថ្លៃទាំងការជួលដី គ្រាប់ពូជ ជី និងសំភារៈកសិកម្ម ជាមួយនិងជួយស្វែងរកទីផ្សារអោយថែមទៀត

154

កូរ៉េ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានបង្កើតគម្រោងថ្មីដំបូង គឺបន្លែសហគមន៍សម្រាប់ឧបត្ថមគាំទ្រដល់ស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េ មានជីវភាពខ្វះខាត ឬអត់ការងារធ្វើ ឬចង់ស្វែងយល់ពីការដាំបន្លែដែលមានតម្រូវការជាមួយនឹងតម្លៃខ្ពស់នៅប្រទេសកូរ៉េ។

ជាក់ស្តែងនារសៀលថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២០ នេះ លោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េនិងលោកស្រី បានដឹកនាំមន្រ្តីរាជការ បុគ្គលិកស្ថានទូត រួមនឹងពលករ ចុះជួយដល់ក្រុមស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េមានជីវភាពខ្វះខាតចំនួន ៦គ្រួសារ រស់នៅទីក្រុងអានសាន និងស៊ូវ៉ុន ក្នុងការដាំប្រភេទបន្លែរួមមាន ត្រកួនស្លឹកគ្រៃ ត្រប់ ម្ទេស សណ្ដែកគួរ និងជីចម្រុះ។ គម្រោងបន្លែសហគមន៍ស្រ្តីខ្មែរនៅកូរ៉េនេះ ស្ថានទូតជាអ្នកចេញថ្លៃជួលដី កូនពូជ គ្រាប់ពូជ ជី និងសំភារៈកសិកម្មផ្សេងៗ និងជួយស្វែងរកទីផ្សារក្នុងការលក់ផលិតពេលទទួលផល

   លោក ឡុង ឌីម៉ង់ លើកឡើងក្នុងពិធីបើកគម្រោងថាបន្លែសហគមន៍ ជាគម្រោងថ្មីទើបបង្កើតនៅប្រទេសកូរ៉េដែលមានបំណងចង់លើកស្ទួយជីវភាពក្រុមស្រ្តីខ្មែរដែលមានក្រុមគ្រួសារកូរ៉េដែលមានជីវភាពខ្វះខាត អត់ការងារធ្វើក្នុងកំឡុងពេល វិបត្តិសាកលនៃមេរោគកូវីដ១៩ ក៏ដូចជាការដាស់អារម្មណ៍ដល់សហគមន៍ខ្មែរនៅប្រទេសកូរ៉េចាប់ផ្ដើមធ្វើកសិកម្មដាំបន្លែ សម្រាប់បរិភោគប្រចាំថ្ងៃ ឬសម្រាប់ផ្គត់ផ្គង់ទីផ្សារដែលមានតម្រូវការ និងតម្លៃខ្ពស់ ស្របពេលដែលអាកាសធាតុអំណោយផល។ទន្ទឹមនេះ លោកឯកអគ្គរាជទូតបានអំពាវបន្ថែមដល់ប្រជាពលរដ្ឋ ជាពិសេសស្រ្តីខ្មែរនៅប្រទេសកូរ៉េ ដែលមានបំណងចង់ចូលរួមគម្រោង ឬមានជីវភាពលំបាកសូមទាក់ទងមកស្ថានទូតដើម្បីមានឱកាសទទួលបានគម្រោងនេះ។ នេះជាគម្រោងទី១ ជាជំហានបន្ទាប់នឹងពង្រីកដល់តំបន់ឆ្ងាយៗបន្ថែមទៀតរួមមានគីមផូ ក្វាងជូធំ គូមី និងកោះជេជូ។

   លោកស្រី សុខលី ស្រីមុំ អនិកជនខ្មែរនៅប្រទេសកូរ៉េជាអ្នកដាំបន្លែកន្លងមក និងជាអ្នកសម្របសម្រួលបច្ចេកទេសដាំបន្លែនៃគម្រោងបន្លែសហគមន៍លើកឡើងថា ការឆ្លៀតពេលដាំបន្លែនៅប្រទេសកូរ៉េ អាចផ្ដល់ទិន្នផលសម្រាប់បរិភោគប្រចាំថ្ងៃផង និងដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ដែលក្នុងមួយរដូវកាលនៃការដាំដុះអាចរកចំណូលបន្ថែមឱ្យលោកស្រីចន្លោះពី ,០០០ ទៅ ,០០០ ដុល្លារ សម្រាប់លោកស្រី និងគ្រួសារ។

   គួរបញ្ជាក់ដែរថា៖ បច្ចុប្បន្ននេះកម្ពុជាបាននាំយកផលិតកសិកម្មទៅកាន់ប្រទេសកូរ៉េរួមមាន៖ ស្វាយ ម្រេច ហើយកំពុងបន្ដនាំចូលបន្ថែមរួមមាន គល់ស្លឹកគ្រៃ ម្ដេង ត្រយ៉ូងចេក ស្លឹកចេក និងផ្លែចេក

 

អត្ថបទដែលជាប់ទាក់ទង