ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រធានផ្សារបឹងកេងកង៖អំពាវនាវ ដល់អាជីវករនិងអតិថិជន បន្តការពារខ្លួន

284


ភ្នំពេញ៖កាលពីព្រឹកថ្ងៃទី១៦ខែឧសភាឆ្ឆ្នាំ២០២០នេះលោកឯក និមល ប្រធានផ្សារបឹងកេងកង ខណ្ឌបឹងកេងកងបានអោយដឹងថាខាងគណៈកម្មការផ្សារបឹងកេងកងនៅតែបន្តអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលជានិច្ចទោះបីអ្នកដែលឆ្លងជម្ងឺកូវីដ១៩ចំនួន១២២នាក់បានជាសះស្បើយអស់ក៏ដោយ។
លោកឯក និមល ប្រធានផ្សារបឹងកេងកងនិងសហការីនៅតែបន្តចុះត្រួតពិនិត្យនៃសកម្មភាពលក់ដូរអីវ៉ាន់និងសាកសួរសុខទុក្ខដល់បងប្អូនអាជីវករផ្សារនៅតាមតូបនិមួយៗផងដែរហើយខណៈពេលចុះសាកសួរសុខទុក្ខបងប្អូនអាជីវករផ្សារនៅតាមតូបឬស្ដង់លក់ដូរទំនិញនោះលោកប្រធានផ្សារបឹងកេងកងបានធ្វើការសំណូមពរឬអំពាវនាវយ៉ាងទទួចទៅដល់បងប្អូនអាជីវករនិងអតិថីជនផ្សារបឹងកេងកងទាំងអស់អោយបន្តការពារខ្លួនដោយសូមមេត្តាកុំទាន់អាល់បោះបង់ឬនាំគ្នាឈប់ប្រើប្រាស់នូវម៉ាស,កុំទាន់អាលបោះបង់នៃការលាងសម្អាតបាតដៃឬម្រាមដៃដោយសាប៊ូ,ទឹកអាកុល,ឬជែលដោយស្នើរអោយប្រើប្រាស់អោយបានជាញឹកញាប់ឬជាប្រចាំរៀងរាល់ថ្ងៃផងដែរនិងបន្តក្នុងការរក្សានៅគន្លាតពីគ្នាគឺដើម្បីសុខសុវត្តិភាពផ្ទាល់ខ្លួនក្នុងការ ការពាដោយបង្ការទប់ស្កាត់ការពារមេរោគកូវីដ១៩។
ឆ្លៀតក្នុងឱកាសនោះដែរលោកឯក និមលប្រធានផ្សារបឹងកេងកងក៏បានធ្វើការណែនាំដល់បងប្អូនប្រជាជនទាំងអស់ពិសេសអាជីវករ និងអតិថីជនផ្សារបឹងកេងកងពេលពួកគាត់ធ្វើដំណើរចេញ ចូលផ្សារជារៀងរាល់ថ្ងៃនេះសូមអោយពួកគាត់ចេះមើលថែទាំសុខភាពរនិងការពារខ្លួនដោយអនុវត្តវិធានការ បង្ការទប់ស្កាត់តាមការណែនាំរបស់ក្រសួងសុខាភិបាល​ ពោលគឺយើងរួមគ្នាប្រយុទ្ធប្រឆាំងមេរោគកូវីដ១៩តាមការណែនាំរបស់ក្រសួងសុខាភិបាល។
លោកប្រធានផ្សារបឹងកេងកងបានអោយដឹងទៀតថាជារៀងរាល់ថ្ងៃនេះខាងគណៈកម្មការផ្សារបឹងកេងកងនៅតែបន្តចុះវាស់កំដៅនៅតាមមាត់ច្រកចេញ ចូលផ្សារ,ដាក់ទឹកអាកុលឬជែលតាមមាត់ច្រកចេញ ចូលផ្សារទាំងអស់,និង ធ្វើការណែនាំទៅដល់បងប្អូនអាជីវករ និង អតិថិជនដែលពួកគាត់មកកាន់ទីផ្សារតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ៕

អត្ថបទដែលជាប់ទាក់ទង