លោកអភិបាលខណ្ឌចំការមន ៖អំពានាវដល់ប្រជាជន កុំមានការធ្វេសប្រហែស ត្រូវនាំគ្នាទប់ស្កាត់បង្ការជម្ងឺឆ្លងកូវីដ១៩
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃ គណៈអភិបាលខណ្ឌចំការមនបានធ្វើការអំពាវនាវដោយមានការគិតគូរយកចិត្តទុកដាក់ក្នុងការមើលថែរក្សា សុខភាពដោយមិនត្រូវធ្វេសប្រហែសឡើយបើទោះបីជាមួយរយៈចុងក្រោយនេះ ក្រសួងរកមិនឃើញករណីអ្នកឆ្លងថ្មី ក៏ដោយ ហើយយើងត្រូវបន្តស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាល ក្នុងការបង្កានិងទប់ស្កាត់ការរីករាលដាលជាសកលនៃវីរុសប្រភេទថ្មីកូវីដ១៩ ។
ការលើកឡើងបែបនេះខណៈពេលលោក អភិបាលខណ្ឌចំការមនថេង សុថុលដោយអញ្ជើញចុះសួរសុខទុក្ខ សំណេះសំណាលដោយធ្វើការផ្សព្វផ្សាយ បិទខិតបណ្ណដោយស្ដីពីការបង្ការទប់ស្កាត់ជម្ងឺឆ្លងកូវិដ១៩ ជូនប្រជាជនមានទីលំនៅតាមបណ្តោយប្រឡាយបឹងត្របែក ស្ថិតក្នុងមូលដ្ឋានសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន កាលព្រឹកថ្ងៃទី១៦ ឧសភា ឆ្នាំ២០២០នេះ ។
លោក ថេង សុថុល អភិបាលខណ្ឌចំការមនបានលើឡើងក្នុងពិធីជួបសំណេះសំណាលនោះ ក៏បានណែនាំដល់ប្រជាជនត្រូវនាំគ្នាបន្តយកចិត្តទុកដាក់ ខ្ពស់ក្នុងការមើលថែទាំសុខភាព ដោយមិនត្រូវមើលស្រាលចំពោះស្ថានភាពនៃជម្ងឺឆ្លងជាដាច់ខាត បើទោះបីជារយៈកាលចុងក្រោយនេះ ក្រសួងសុខាភិបាលថាមិនមានរកឃើញអ្នកជម្ងឺឆ្លងថ្មីក៏ដោយ ហើយត្រូវស្តាប់ការចាក់ផ្សព្វផ្សាយតាម មេក្រូ នៅក្នុងភូមិសង្កាត់នាសព្វថ្ងៃនេះ ត្រូវថែរក្សាអនាម័យ និងបរិស្ថានកន្លែងស្នាក់នៅត្រូវប្រកាន់ភ្ជាប់ការរស់នៅស្អាត ហូបស្អាត ជាពិសេសអនាម័យចំពោះកុមារតូចៗផងដែរ។
ខណៈពេលចុះសាកសួរសុខទុក្ខបងប្អូនប្រជាជនក្នុងឪកាសនោះលោក ថេង សុថុល អភិបាលខណ្ឌចំការមនក៏បាននាំយកនូវអំណោយចែកជូនដល់ប្រជាជនចំនួន៧០គ្រួសារដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ៥គីឡូក្រាម ឃីតមួយកញ្ចប់ផងដែរ៕