ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលរឹតបន្តឹងច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាល់កុល លើអ្នកបើកបរយានយន្តគ្រប់ប្រភេទ

69

 

ភ្នំពេញ : នាយប់ថ្ងៃទី១៦ ខែ ឧសភា ឆ្នាំ ២០២០កម្លាំងចំរុះត៊រួមមានកម្លាំងនគរបាលខណ្ឌសហការជាមួយនិងកម្លាំងនគរបាលស្នងការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍និងឆែអាកុលលើអ្នកបើកបរដើម្បីកាត់អាត្រាថយចុះគ្រោះថ្នាក់ចរាចរណ៍ តាមផ្លូវ២៧១ សង្កាត់ ទួលទំពូងទី២ ខណ្ឌចំការមន ។

លោក យិន សាន អធិការខណ្ឌបានអោយដឹងថាយោងតាមបទបញ្ជាលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានបើកការប្រជុំយ៉ាងមុឺងម៉ាត់តែមានកាយវិកាយសុភាពប្រើពាក្យសំដីទន់ភ្លន់ទៅលើប្រជាពលរដ្ឋទោះបីប្រជាពលរដ្ឋប្រើសំដីយ៉ាងមែចក៏ដោយត្រូវតែពន្យល់អោយគាត់យល់ពីច្បាប់ហើយការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានសហការជាកម្លាំងស្នងការដាក់គោលដៅតាមផ្លូវ២៧១ សង្កាត់ទួលទំពូងទី២រឹតបន្តឹងច្បាប់ចរាចរណ៍និងឆែកជាតិអាកុលទៅលើអ្នកបើកបរមានគរឿងស្រវឹងនៅលើខ្លួនក្នុងយប់ឃាត់អ្នកល្មើសច្បាប់មានចំនួន៨នាក់ស្មើម៉ូតូ៨គ្រឿងអ្នកបើកម៉ូតូដែលមានជាតិស្រវឹងនិងឃាត់ម៉ូតូអ្នកបើកបរម៉ូតូអត់ពាក់មួកសុវត្ថិភាព៣នាក់ស្មើម៉ូតូ៣គ្រឿងនិងធ្វើការដកហូតបញ្ជូលទៅផាកពិន័យនៅស្នងការនគរបាលរាជធានីភ្នំពេញ ។

លោកអធិការក៏បន្តថាការអនុវត្តច្បាប់ចរាចរណ៍គោលបំណងចង់អោយបងប្អូនចូលរួមគោរពច្បាប់ចរាចណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់ស្លាប់និងរបួសនៅលើដងផ្លូវខាតទាំងលុយទ្រព្យសម្បត្តិនិងពេលវេលានិងអាចបាត់បង់ការងារបច្ចុប្បន្នតែនៅមួយរយះនេះបងប្អូនប្រជាពលរដ្ឋដូចជាមានការចូលរួមពាក់មួកសុវត្ថិភាពក៏ដូចចូលរួមគោរពច្បាប់ច្រើនជាក់ស្ដែងយបនេះត្រួតពិនិត្យចាប់ពីម៉ោង៩យប់រហូតដល់ម៉ោង១១យប់ឃាត់បានតែ៣គ្រឿងទេអ្នកអត់ពាក់មួក ។

អត្ថបទដែលជាប់ទាក់ទង