ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កែង លាប សំណាងនៅតែអស្ចារ្យ

107

ភ្នំពេញ៖អ្នកប្រដាល់លាប សំណាងក្លិបកងពលតូចលេខ៧០ដែលបោះបង់ការប្រកួតប៉ុ្នមានឆ្នាំមកហើយនោះកែងរតបស់គេនៅតែ
អស្ចារ្យដដែល ។
ក្នុងការប្រកួតនាយប់ថ្ងៃទី១៦ឧសភាកលើសង្វៀនTV5ជាមួយអ្នកខ្លាំងស្រករក្រោយពុទ្ធ ម៉ាណូយក្លិបពុទ្ធសេរីវង្សនោះនរណាក៏ជឿ
ថាសំណាងអាចនឹងដេកដោយសារកណ្ដាប់ដៃម៉ាណូយជាមិនខានទោះបីអតីតកាលរបស់គេអស្ចារ្យក៏ពិតមែនតែគេខានប្រកួតយូរ ឯ ការ
ទើបតែចាប់ផ្ដើមជាថ្មីឡើងវិញនោះកម្លាំងរបស់គេពិតជាឆាប់ស្រុតចុះជាមិនខាន ។
តាមពិតសំណាងមានភាពវាងវៃក្នុងការប្រកួតគេពិតជាដឹងថាកម្លាំងរបស់គេពិតជាលំបាកសម្រាប់ការប្រកួត៥ទឹក ។ចំពោះម៉ា
ណូយវិញគេក៏ចាប់ផ្ដើមវាយប្រហារលើសំណាងតាំងពីទឹកទី១មកម្ល៉េះ ។ម៉ាណូយព្យាយាមបញចេញកណ្ដាប់ដៃដើម្បីបំបាក់សំណាងតែ
សំណាងបានច្រាសកែងសងវិញយ៉ាងជក់ចិត្ត ។
នៅទឹកទី១ការប្រកួតហាក់មិនសូវជាជក់ចិត្តប៉ុន្មានមែនតែមកដល់ទឹកទី២សំណាងចាប់ផ្ដើមបញ្ចេញកែងវាយប្រហារលើម៉ាណូយ
វិញ ។ពាក់កណ្ដាលទឹកទី២សំណាងបញ្ចេញមួយកែងបានយ៉ាងល្អធ្វើឲ្យម៉ាណូយសន្លប់ក្រោកលែងរួចតែម្ដង ។
ស៊ឹម ប៊ុនឆៃក្លិបព្រៃទទឹងកីឡាខេត្តបាត់ដំបងបានបង្ខំឲ្យអ្នកប្រដាល់ពូកៃឌឺលី តឿនក្លិប ម្កុដរាជសីហ៍បង្ខំចិត្តលើកទង់ជ័យ ស
មុនស្នូរជួងបញ្ចប់ទឹកទី៣ ។
នៅទឹកទី១ប៊ុនឆៃត្រូវអាជ្ញាកណ្ដាលរាប់៨បន្ទាប់ពីត្រូវមួយដៃរបស់លី តឿនមកនោះ ។មកដល់ទឹកទី២ប៊ុនឆៃវាយលី តឿនឲ្យ
អាជ្ញាកណ្ដាលរាប់៨វិញ ។លីតឿនបន្តការប្រកួតមកដល់ទឹកទី៣ដឹងថាមិនអាចតស៊ូជាមួយប៊ុនឆៃបាននោះលី តឿនបង្ខំចិត្តចុះចាញ់តែ
ម្ដង ។
អ្នកប្រដាល់ជើងថ្មីហង់ សុវណ្ណចាន់សុភីដែលក្លាហានហ៊ានឡើងសង្វៀនតស៊ូជាមួយអ្នកប្រដាល់កាន់ ម៉េងហុងក្លិបនាគរាជ
ចតុមុខបានបង្ខំចិត្តចុះចាញ់មុនស្នូរជួងបញ្ចប់ទឹកទី២ ។
សុភីដែលមិនសូវមានគេស្គាល់នោះត្រូវកាន់ ម៉េងហុងទាត់បណ្ដាលឲ្យខចូចជើងមិនអាចបន្តការប្រកួតបានទៀត ។នៅទឹកទី២
ហង់ សុវណ្ណចាន់សុភីបោះបង់ចោលការប្រកួតតែម្ដងទៅ ។
ចិត្រ សុភីក្លិបរស្មីភូមិគាបខេត្តបន្ទាយមានជ័យបានបង្ខំឲ្យអ្នកប្រដាល់ថុក សុខរឿយក្លិបពន្លឺសាមគ្គីខេត្តបាត់ដំបងបោះបង់ចោល
ការប្រកួតនៅទឹកទី៣ដែរ ។
សុភីពិតជាវាយបានល្អហើយការវ៉ៃចេញរបស់គេមានប្រសិទ្ធិភាពទៀតផង ។សុខរឿយត្រូវអាជ្ញាកណ្ដាលរាប់៨នៅទឹកទី២ចំនួន
២លើកទៅហើយ លុះមកដល់ទឹកទី៣គេដឹងដាសមមត្ថភាពរបស់គេមិនអាចទៅរួចជាមួយចិត្រ សុភីនោះគេសុំចុះចាញ់តែម្ដង ។
អេដ កែវក្លិបជ្រៃសែនជ័យខេត្តកំពង់ស្ពឺត្រូវអ្នកប្រដាល់ឆាំ មាសក្លិបសាលវ័ន្ដកីឡាទាត់ឲ្យខូចជើងនៅទឹកទី១មិនអាចបន្តការ
ប្រកួតបានទៀតឡើយ ៕

អត្ថបទដែលជាប់ទាក់ទង