កម្លាំងត្រួតជាតិអាកុលលើអ្នកបើកប រម៉ូតូនិងរថយន្ត ឃាត់បុរស២នាក់និងថ្នាំញៀន១កញ្ចប់
ភ្នំពេញ : កម្លាំងចំរុះនិងមានការដឹកនាំលោកស្នងការដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកនិងត្រួតពិនិត្យលើអ្នកបើកបរម៉ូតូនិងយានយន្តដែលល្មើសច្បាប់មានគ្រឿងស្រវឹងក្នុងខ្លួន និងបានអប់រំប្រគល់មួកសុវត្ថិអោយក្មេងប្រុសឪពុកឌុបពីក្រោយហើយឃាត់បុរសជនសង្ស័យ២នាក់ពីបទរក្សាទុកគ្រឿងញៀនខុសច្បាប់ កាលវេលាម៉ោង៩និង០០នាទីយប់ថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ ២០២០នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។
លោកវរសេនីយ៍ទោ ម៉ៅ សឿត អធិការខណ្ឌច្បារអំពៅបានអោយដឹងថាកម្លាំងចំរុះសហការកម្លាំងស្នងការរាជធានីភ្នំពេញនិងមានការដឹកនាំលោកស្នងការរងដាក់រឹតបន្តឹងច្បាប់ចរាចរណ៍និងពិនិត្យលើអ្នកបកបរមានជាតិស្រវឹងក្នុងខ្លួនហើយមានបុរស២នាក់ជិះម៉ូតូហុងដាឌ្រឹមសង់មានការសង្ស័យឃាត់ឆែកត្រួតពិនិត្យរកឃើញថ្នាំក្រាមសថ្លាចំនួន១កញ្ចប់ថង់តូចសង្ស័យមានសារធាតុញៀនដែលលាក់ក្នុុងកែបម៉ូតូរួចចាប់ឃាត់ខ្លួនទៅផ្នែកគ្រឿងញៀនខណ្ឌ ។
ជនសង្ស័យទី១ឈ្មោះ ដែក ពែក ភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ជនសង្ស័យទី២ឈ្មោះ គង់ សូឡូភេទ ប្រុស អាយុ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ស្នាក់នៅភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញនិងដកហូតបានវត្ថុតាងក្រាមពណ៌សរថ្លា ០១ កញ្ចប់ថង់តូចរួមម៉ូតូ ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៌ ខ្មៅ សេរីឆ្នាំ២០០៧ពាក់ស្លាកលេខភ្នំពេញ១G-៨៨៩៣និង ទូរស័ព្ទ ០១ គ្រឿងស៊េរីចាស់ ។
លោកអធិការបន្តក្នុងនោះដែរក៏ឃាត់ម៉ូតូល្មើសច្បាប់ចរាចរណ៍អត់ពាក់មួកចំនួន៣៦គ្រឿងអ្នកបើកមានជាតិអាកុលចំនួន៣នាក់យកមកផាកពិន័យនិងអប់រំនគរបាលយើងបានប្រគល់មួកអោយក្មេងប្រុសម្នាក់ឪពុកឌុបអត់ពាក់មួកសុវត្ថិភាព ។