កូនតុងទីនចំនួន៣០០នាក់ ដាក់ពាក្យបណ្ដឹង រឿងមេតុងទីនវេចលុយរត់បាត់
ភ្នំពេញ: កូនតុងទីនចំនួនុ៣០០នាក់ កើតទុកមិនសុខចិត្តបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍ នៅវេលាម៉ោង១ និង៣០ នាទីនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០២ ដោយមានករណីកូនតុងទីនចាប់ប្រពន្ធមេតុងទីន ដែលបានរត់គេចខ្លួន នៅម្ដុំផ្សារដើមគ ប៉ុន្តែត្រូវបានខាងប្រពន្ធតុងទីន ឲ្យមកប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់បឹងត្របែក ប៉ុន្តែត្រូវបានខាងមន្ត្រីប្រាប់ថា មិនមែនទឹកដីគាត់ទេ ឲ្យទៅខាងប៉ុស្តិ៍ស្ទឹងមានជ័យទី១ ស្រាប់តែលោកមេប៉ុស្តិ៍ឲ្យមន្ត្រីក្រោមឱវាទម្នាក់ នាំជនរងគ្រោះឲ្យទៅដាក់ពាក្យបណ្ដឹងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី២ ។
លោកមេប៉ុស្តិ៍ប្រាប់ជនរងគ្រោះថា មិនមែនទឹកដីគាត់ទេ ធ្វើឲ្យកូនតុងទីនម្នាក់ៗ អស់សង្ឃឹមមិនដឹងទៅពឹងអ្នកណាទៀត មាននារីម្នាក់ឆ្លើយប្រាប់អ្នកកាសែតថា មានតែទៅដាក់ពាក្យបណ្ដឹង នៅប៉េអឹមក្រុងម្ដងហើយមើលទៅ ។
សូមបញ្ជាក់៖ ករណីខាងលើនេះ ពេលដែលសមត្ថកិច្ចសួរនាំ អ្នកខ្លះមិនស្គាល់ពីអាស័យដ្ឋានមេតុងទីនរស់នៅឲ្យពិតប្រាកដ មានអ្នកខ្លះទៀតស្គាល់ត្រឹមតែអ្នកលេងតគ្នាប៉ុណ្ណោះ មិនដែលស្គាល់មុខមេតុងទីននោះទេ៕