ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជន​ស័​ង្ស​យ​មួយក្រុម ប្រដាប់​ដោយ​កាំបិត ធ្វើ​សកម្មភាព​ដេញ​កាប់​យុវជន​ម្នាក់​

79

​បាត់ដំបង​៖ កាលពី​ថ្ងៃ សៅរ៍ ១០​រោច ខែ​ពិសាខ​ឆ្នាំជូត​ទោស័ក​ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​ទី ១៦ ខែឧសភា ឆ្នាំ ២០២០​វេលា​ម៉ោង ២៣​និង​៣០​នាទី​នៅ​ចំណុច​សួនច្បារ ស្ថិតក្នុង​ភូមិ​រំចេក​៤​សង្កាត់​រតនៈ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង អនុវត្តតាម​បទបញ្ជា​របស់​ឯកឧត្តម ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្តបាត់ដំបង និង​យោបល់​ដឹកនាំ​របស់លោក​វរសេនីយ៍ទោ លឹម ពុ​ទ្ធី​ឡា​ស្នងការរង​ផែន​ការងារ​ព្រហ្ម​ទ័​ណ្ឌ​នៃ​ស្នងការដ្ឋាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​កំរិត​ស្រាល​ដែលមាន​លោក​វរសេនីយ៍ទោ ឈឿង គឹម​សុង ជា​នាយការិយាល័យ​បាន​ចូលរួម​ជាមួយ​កម្លាំង​អន្តរាគមន៍ បង្ការ បង្ក្រាប ចុះ​ប្រតិបត្តិ​ការបង្ក្រាប​ករណី ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​(​កាប់​ដោយ​កាំបិត​) មួយ​ករណី ដែល​បង្ក​ឡេ​ី​ង​ដោយ​ជន​ស័​ង្ស​យ​មួយក្រុម​ប្រដាប់​ដោយ​កាំបិត​ធ្វេ​ី​សកម្មភាព​ដេញ​កាប់​យុវជន​ឈ្មោះ​ឃុន ប៉ូ​ឡា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់ក្របី សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង បណ្ដាល​ឲ្យ​រងរបួស មុត​រយះ​លេ​ី​ខ្លួនប្រាណ​ជាច្រើន​កន្លែង ។​

​ក្នុង​កិច្ចប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ០៤​នាក់ រួមមាន​៖
១-​ឈ្មោះ លឿ​ប ភៀន ភេទ​ប្រុស អាយុ ២៣​ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង ( ជា​អ្នក​កាន់​កាំបិត​កាប់ )​។​
២-​ឈ្មោះ​លឿន សា​វីន ភេទ​ប្រុស អាយុ​១៩​ឆ្នាំមាន​ទីលំនៅ​ភូមិ​ព្រែក​ឆ្ដោ រ ឃុំ​ពាម​ឯក ស្រុក ឯក​ភ្នំ​ខេត្តបាត់ដំបង ( ជា​អ្នក​កាន់​កាំបិត​កាប់ ។​
៣-​ឈ្មោះ វ័ន វណ្ណៈ ហៅ គួ​យ ភេទ ប្រុស អាយុ ១៦ ឆ្នាំ មាន​ទីលំនៅ​ភូមិករ​ហាល ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ( ជា​អ្នកបើក​ម៉ូតូ ។​
៤-​ឈ្មោះ រួម វុ​ធ ហៅ វឹ​ម ភេទ​ប្រុស អាយុ ១៦ ឆ្នាំមាន​ទីលំនៅ​ភូមិ​តា​គម ឃុំ​ពាម​ឯក ស្រុក​ឯក​ភ្នំ​ខេត្តបាត់ដំបង​( ជា​អ្នកបើក​ម៉ូតូ ) រីឯ​បក្សពួក​ចំនួន ០៤​នាក់​ទៀត​បន​រត់គេច​ខ្លួន ។​

*-​វត្ថុតាង​ដកហូត​រួមមាន ៖
– កាំបិត​កែច្នៃ​ចំនួន ០៤​ដើម​
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ស៊េរី​ឆ្នាំ 2011 ពណ៌​ក្រហម ពាក់​ស្លាក​លេខ បាត់ដំបង 1K 6698
– ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម សេ​125 ស៊េរី​ឆ្នាំ 2004 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ បាត់ដំបង 1E 5808

​បច្ចុប្បន្ន​ជនសង្ស័យ​រួមទាំង​វត្ថុតាង​ខាងលើ​ការិយាល័យ​ជំនាញ​កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ បន្ត​តាម​នីតិវិធី​៕​

អត្ថបទដែលជាប់ទាក់ទង