ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកប៉ែន ផាត ជាប់ផុងនៅប្រទេសថៃ ដោយសារកូវីដ ១៩

115

ភ្នំពេញ៖អតីតកីឡាករបាល់ទាត់ឆ្នើមរបស់កម្ពុជា ពេលនេះកំពុងតែជាប់ផុងនៅក្នុងប្រទេសថៃ ដោយសារតែមេរោគកូវីដ ១៩ កំ
ពុងតែរាតត្បាតពាសពេញពិភពលោក ។
លោកប៉ែន ផាតដែលមានទីលំនៅអាចិន្ត្រៃយ៍នា ប្រទេសបារាំងនោះលោកបាន ក្លាយជាគ្រូបង្វឹកបាល់ទាត់Academy នៅខេត្ត
ឈុនបូរីនាប្រទេសថៃ ។លោកបានក្លាយជាគរូបង្វឹកនៅទីនោះ រយៈពេល៣ឆ្នាំមកហើយដោយកុងត្រាម្ដងៗមានតម្លៃ៦ខែ ។លោកបានប្រាប់
ឲ្យដឹងពីខេត្តឈុនបូរីមកថាកិច្ចសន្យាត្រូវបញ្ចប់នៅខែមិថុនានេះ ។
បន្ទាប់ពីចប់កិច្ចសន្យាលោកតែងតែមកស្រុកខ្មែរដើម្បីជួបជាមួយមិត្តចាស់ៗ និងហូបបាយជាមួយគ្នានិងរំលឹកពីអានុស្សាវរីយ៍
កន្លងមកដែលធ្លាប់ជាអ្នកកីឡាដូចគ្នា ។បន្ទាប់មកទើបលោកត្រឡប់ទៅកាសន់ប្រទេសបារាំងវិញដើម្បីរង់ចាំទទួលកិច្ចសន្យាថ្មី ។
សម្រាប់ពេលនេះកិច្ចសន្យាជិតនឹងបញ្ចប់ហើយរីឯសិ្សរបស់លោកប្រមាណជា១០០នាក់ជាងគេចាកចេញពីជម្រំហ្វឹកហាត់ទៅផ្ទះ
របស់គេវិញ ។សព្វថ្ងៃក្នុងជម្រំហ្វឹកហាត់នៅសល់កីឡាករក្មេងៗតែជាង១០នាក់ប៉ុណ្ណោះ ។លោកត្រៀមខ្លួនរួចរាល់ទៅហើយដើម្បីទៅស្រុក
ខ្មែរតែគ្មានជើងយន្ដហោះទៅ ចំពោះយន្ដហោះទៅស្រុកបារាំងក៏គ្មានដែរអញ្ចឹងហើយទើបលោកជាប់ផុងនៅស្រុកថៃបែបនេះ ។
លោកប៉ែន ផាតជាកីឡាករបាល់ទាត់ដ៏ឆ្នើមមួយរូបរបស់កម្ពុជាក្នុងអម្លុងទសវត្សរ៍ឆ្នាំ១៩៦០និង១៩៧០ ។នៅឆ្នាំ១៩៧២លោក
បានចាកចេញពីស្រុកខ្មែរទៅលេងឲ្យក្លិបមួយនៅប្រទេសថៃរហូតខ្មែរក្រហមចូលមកកាន់កាប់ទីក្រុងភ្នំពេញ ។
លោកបានបន្តលេងនៅប្រទេសថៃមុនពេលលោកភៀសខ្លួនទៅរស់នៅប្រទេសបារាំង ។នៅប្រទេសថៃលោកត្រូវបានគេប្រសិទ្ធិ
នាមឲ្យថាជាសត្វពស់កេងកងដោយសារតែចលនាបណ្ដើរបាល់របស់លោករស់រវើកដូចសត្វពស់លូនអញ្ចឹង ។
ក្នុងអម្លុងដែលខ្មែរក្រហមត្រួតត្រាប្រទេសនោះលោកត្រូវបានពួកថៃទាមទារឲ្យលោកកាន់លិខិតឆ្លងដែនថៃដើម្បីឲ្យលោកលេង
ក្នុងក្រុមជម្រើសជាតិថៃបានតែលោកបដិសេធ ។ការបដិសេធនេះបានធ្វើឲ្យសហព័ន្ធបាល់ទាត់ថៃមិនសប្បាយចិត្តហើយតែងតែរារាំងមិន
ឲ្យលោកចាកចេញពីប្រទេសថៃទៅកាន់ប្រទេសទី៣បានឡើយតែទីបំផុតលោកចាកចេញពីប្រទេសថៃទៅកាន់ប្រទេសបារាំងបានដោយ
មានការជួយជ្រោមជ្រែងពីមិត្តភ័ក្ត្រថៃមួយចំនួនមកនោះ ។
លោកបាននិយាយថាមិត្តជនជាតិថៃដែលធ្លាប់លេងបាល់ជាមួយលោកនៅតែរាប់អានលោកហើយតែងតែទាក់ទងលោកឲ្យមក
ជួយបង្ហាត់កុមារតូចៗនៅប្រតេសថៃដូចសព្វថ្ងៃនេះអញ្ចឹង ៕

 

អត្ថបទដែលជាប់ទាក់ទង