ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ដឹកនាំ​គណៈប្រតិភូ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច គោរព​វិញ្ញាណក្ខន្ធ​សព​លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី​ទទួលបន្ទុក​បេ​កក​ម្ម​ពិសេស​

71

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គា​រ៍ ១៣​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ​២០២០ លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ក្រោម​ឱវាទ បាន​អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ សព​លោក ហ៊ឹម ឆែម ទេសរដ្ឋមន្ត្រី ទទួលបន្ទុក​បេសកម្ម​ពិសេស និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ដែល​បានទទួល​មរណភាព​កាលពី​ថ្ងៃ​សៅរ៍ ១០​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក​ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ ក្នុង​ជន្មាយុ​៨២​ឆ្នាំ ដោយ​រោគាពាធ​។​
លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ព្រមទាំង​ប្រតិភូ​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច បាន​អញ្ជើញ​ដាក់​កម្រងផ្កា អុជ​ធូប ស្មិងស្មាធិ៍ គោរព​ឧទ្ទិស​ដល់​ដួង​វិញ្ញាណក្ខន្ធ​សព ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម និង​បាន​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រោម​ក្រំ និង​អាឡោះអាល័យ​ជាមួយ​លោកស្រី សួស ណា​រ៉ា ហ៊ឹម ឆែម ចំពោះ​ការទទួល​មរណភាពរ​បស់​លោក​ទេសរដ្ឋមន្ត្រី​។​
លោកស្រី កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ក៏ បាន​អញ្ជើញ​ប្រគល់ជូន​លោកស្រី សួស ណា​រ៉ា ព្រមទាំង​ក្រុមគ្រួសារ នូ​ប​បច្ច័យ​ចូលរួម​ក្នុង​ពិធីបុណ្យ និង​បាន​បន្ត​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ចុះហត្ថលេខា​លើ​សៀវភៅ​ក្រាំងមាស ដោយ​ខ្លឹមសារ​ថា ៖ មរណៈភាព របស់លោក ហ៊ឹម ឆែម គឹជា​ការបាត់​បង់គួរ​ឲ្យ​សោកស្តាយ​បំផុត​នូវ​ស្វាមី ឳ​ពុក និង​ជីតា ជាទីគោរព​ស្រឡាញ់ ដែល​ប្រកប ដោយ​ព្រហ្មវិហា​ធម៌ ហើយក៏​ដូចជា​ការបាត់​បង់​នូវ​ថ្នាកដឹកនាំ​ដ៏​សំខាន់​មួយរូប​ប្រកបដោយ​ពុទ្ធិ និង​បទពិសោធន៍​យ៉ាង​ទូលំទូលាយ ដែល​មួយជីវិត​របស់​ឯកឧត្តម​បាន​បូជា​កម្លាំង កាយ​ចិត្ត ប្រាជ្ញា​ស្មារតី និង​ពេលវេលា ក្នុង​បុព្វហេតុ​ជាតិ មាតុភូមិ ជាពិសេស បាន​ចូលរួមចំណែក​យ៉ាង សំខាន់​ធ្វើ​ឲ្យ​វិស័យ​ធម្មការ និង​សាស នា មានកា​រីកចម្រើន​ដូច​សព្វថ្ងៃនេះ ។​យើងខ្ញុំ​ទាំងអស់គ្នា សូម​ចូលរួម​រំលែក​សមាន​ទុក្ខ ដោយ​សេចក្តី​សោកសង្រេង​ជាទីបំផុត​ជាមួយ​លោកស្រី សួស ណា​រ៉ា ព្រមទាំង​ក្រុមគ្រួសារ និង​សូម​បួងសួង​ឲ្យ​ដួង​វិញ្ញាណក្ខន្ធ របស់លោក ហ៊ឹម ឆែម បាន​ទៅ​សោយ សុខ​ក្នុងឋាន​សុ​គិត​ភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕
​សំរិត​

អត្ថបទដែលជាប់ទាក់ទង