ប្រជាពលរដ្ឋសប្បាយចិត្ត ខណះដែលលោកអភិបាលខណ្ឌ យករថយន្តបូមលូដែលស្ទះតាមផ្ទះ
ភ្នំពេញះប្រជាពលរដ្ឋរស់នៅតំបន់បឹងព្រលឹតស្ថិតក្នុងភូមិអូរអណ្តូងទី១សង្កាត់ព្រែកប្រាខណ្ឌច្បារអំពៅរាជធានីភ្នំពេញបានសំដែងនូវក្តីរីករាយនៅពេលដែលលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅដឹកនាំកម្លាំងនិងយករថយន្តបូមលូដែលស្ទះតាមខ្នងផ្ទះប្រជាពលរដ្ឋ។
ជាក់ស្តែងនៅព្រឹកថ្ងៃទី១៩ខែឧសភានេះលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅបានដឹកនាំកម្លាំងអាជ្ញាធរនិងប្រជាការពារសាលាខណ្ឌនិងសាលាសង្កាត់ព្រែកប្រាចុះស្តាសំរាមចេញតាមរឺុហ្គែរលូនៅតាមខ្នងផ្ទះប្រជាពលរដ្ឋដែលកកស្ទះសំរាម។
ខណះពេលចុះស្តាសំរាមចេញពីរុឺហ្គែរលូដែលស្ទះនោះលោកចេង មុនីរ៉ា បានមានប្រសាសន៍ប្រាប់ថា រាល់ពេលដែលលោកមេភូមិនិងលោកចៅសង្កាត់ធ្វើសេចក្តីរាយការណ៍ស្តីពីមានការកកស្ទះលូបង្ហូទឹកតាមបណ្តាភូមិគឺលោកអភិបាលបានដឹកនាំកម្លាំងចុះស្តាភ្លាមៗព្រោះជារដូវវស្សាមកដល់ហើយ។ដូច្នេះបើមិនរូតរះចុះស្តានោះទេគឺនិងមានផលលំបាកពេលភ្លៀងធ្លាក់មកយ៉ាងជង្ហុគដែលបង្កឲ្យលិចលង់ផ្ទះសម្បែងប្រជាពលរដ្ឋ។
លោកអភិបាលខណ្ឌច្បារអំពៅបានបញ្ជាក់ទៀតថាចំពោះទីតាំងតំបន់បឹងព្រលឹតនេះគឺត្រូវដាក់កម្លាំងចុះស្តារសំរាមឲ្យទាល់តែលែងស្ទះដោយមានរថយន្តបូមលូចំនួន២គ្រឿងមកជួយបូមរហូតទាល់តែលែងស្ទះគ្រប់មុខលូទាំងអស់។ខណះនោះដែរលោកអភិបាលខណ្ឌច្បារអំពៅសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានរុឺហ្គែរលូនៅមុខផ្ទះសុំកុំយកសំរាមដាក់មុខលូដែលនាំហូចូលតាមរុឺហ្គែរបង្កឲ្យស្ទះនោះ។
ខណះនោះលោកស្លៃម៉ាន់ អុលវី អនុប្រធានភូមិអូរអណ្តូងទី១តំណាងឲ្យប្រជាពលរដ្ឋជាង៧០០គ្រួសារក្នុងតំបន់បឹងព្រលឹតសូមសំដែងនូវការអរគុណដល់លោកអភិបាលខណ្ឌច្បារអំពៅដែលតែងតែយកចិត្តទុកដាក់ជួយបងប្អូនប្រជាពលរដ្ឋទាំងការសាងសង់ផ្លូវចាក់ក្រាលបេតុងរហូតដល់ចុះស្តាសំរាមតាមរុឺហ្គែរលូការពារកុំឲ្យលិចលង់លំនៅដ្ឋានប្រជាពលរដ្ឋនារដូវវស្សារនេះ៕