ជនសង្ស័យ៤នាក់ ចាប់តាម្នាក់ ដោះយកចិញ្ជៀនទម្ងន់៥ជី
ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមជនសង្ស័យ៤នាក់ ជិះម៉ូតូ៣គ្រឿង ធ្វើសកម្មភាពចាប់ដោះយកយកចិញ្ចៀនមួយវង់បានសម្រេច បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ រួចបើកគេចខ្លួនភ្លាមៗ កាលពីវេលាម៉ោង៤និង១៥នាទីរសៀលថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២០ នៅត្រង់ ចំណុចមុខសណ្ឋាគារទន្លេវៃគោ ក្នុងភូមិ មេភ្លើង សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀង។
បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀង បានឲ្យដឹងថា បុរសរងគ្រោះមានឈ្មោះស្រី សុខុម អាយុ ៦៣ឆ្នាំ មុខរបរមន្ត្រីចូលនិវត្តន៍ រស់នៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
ចំណែកសម្ភារដែលបាត់បង់មានចិញ្ចៀន ត្រាមាស ទម្ងន់ ៥ ជី។
បើតាមបុរសរងគ្រោះ បានឲ្យដឹងថា មុនកើតហេតុគាត់ បានជិះម៉ូតូមួយគ្រឿង ចេញពីបង់សេវ៉ាទឹកស្អាត នៅពោធិតាហោ ខណៈមកដល់មុខសណ្ឋាគារវៃគោ ស្រាប់តែមានជនសង្ស័យមិនស្គាល់ឣត្តសញ្ញាណ មានគ្នា៤នាក់ ជិះម៉ូតូ៣គ្រឿងបាន ឈប់ហើយក៏បានសួរជនរងគ្រោះ រកគ្រូខ្មែរ ចេះមើល បាក់ឆ្អឹងក្រិចថ្លោះ បន្ទាប់មកក៏បានបបួលជនរងគ្រោះ លេងល្បែងចាក់លុយ តែជនរងគ្រោះនិយាយថា គ្មានលុយ ទើបជនសង្ស័យ ក៏បានទាញដៃជនរងគ្រោះដោះចិញ្ចៀន ទើបបង្កការភ្ញាក់ផ្អើលតែម្ដង។
ពាក់ព័ន្ធករណីនេះលោក កែន រិទ្ធី អធិការនគរបាលក្រុងស្វាយរៀង បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ថា រហូតមកដល់រសៀលនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដើម្បីរកមុខសញ្ញាជនសង្ស័យមកផ្តន្ទាទោសឲ្យខានតែបាន៕ដោយ៖វ៉ៃកូ