ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកទៅបោះឆ្នោតទូទាំងប្រទេស គិតត្រឹមម៉ោង១រសៀលនេះមានចំនួន ៧០,៤១ភាគរយ ឯសភាពការណ៍សន្តិសុខ មានលក្ខណៈល្អប្រសើរ

89


ភ្នំពេញ៖ លោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប ដែលថ្លែងថា គិតត្រឹមវេលាម៉ោង១៣រសៀលថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ អ្នកបានទៅចូលរួមបោះឆ្នោតទូទាំងប្រទេសមានចំនួន ៧០,៤១ភាគរយ។

ទោះជាយ៉ាងនេះក្តី ការបោះឆ្នោតមិនទាន់បញ្ចប់នៅឡើយទេ ដោយបន្តរហូតដល់ម៉ោង៣៖០០រសៀល ខណៈដែលប្រជាពលរដ្ឋ ដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោត កំពុងតែបន្តទៅបោះឆ្នោតជាបន្តបន្ទាប់ ដើម្បីបំពេញកាតព្វកិច្ចក្នុងនាមប្រជាពលរដ្ឋដ៏ល្អម្នាក់។ ចំនួននេះមានការកើនឡើងយ៉ាងខ្លាំងលើសពីឆ្នាំ២០១៣តែមាន ៦៩,៦១%តែប៉ុណ្ណោះ។ ខាងក្រោមនេះជាតួលេខបណ្តោះអាសន្ន នៃចំនួនអ្នកទៅបោះឆ្នោតទូទាំងប្រទេស៖

ទី១៖ រាជធានីភ្នំពេញ ​៦៨,៥០%
ទី២៖ ខេត្តកណ្ដាល ​៧៧,៤៦%
ទី៣៖ ខេត្តកំពង់ចាម ៥៧,៩៤%
ទី៤៖ ខេត្តកំពង់ធំ ៧២,៦៨%
ទី៥៖ ខេត្តកំពង់ស្ពឺ ៦៨,៨៧%
ទី៦៖ ខេត្តតាកែវ ៧៦,៥៦%
ទី៧៖ ខេត្តកំពត ៦៧,៩១%
ទី៨៖ ខេត្តព្រះសីហនុ ៧៥,១៥%
ទី៩៖ ខេត្តកែប ៨១,៣៥%
ទី១០៖ ខេត្តកោះកុង ៧៣,២២%
ទី១១៖ ខេត្តបន្ទាយមានជ័យ ៦៩,៨៦%
ទី១២៖ ខេត្តប៉ៃលិន ៧៣,៩៦%
ទី១៣៖ ខេត្តបាត់ដំបង ៦៩.៨១%
ទី១៤៖ ខេត្តកំពង់ឆ្នាំង ៧៦,០០%
ទី១៥៖ ខេត្តសៀមរាប ៥៨,២៥%
ទី១៦៖ ខេត្តព្រៃវែង ៦៧,៩៨%
ទី១៧៖ ខេត្តស្វាយរៀង ៧៧.៧២%
ទី១៨៖ ខេត្តត្បូងឃ្មុំ ៧៣,៥៤%
ទី១៩៖ ខេត្តក្រចេះ ៧៣,៩០%
ទី២០៖ ខេត្តស្ទឹងត្រែង ៦៧,១៧%
ទី២១៖ ខេត្តមណ្ឌលគិរី ៧៥,៤២%
ទី២២៖ ខេត្តរតនគិរី ៧០,៨៥%
ទី២៣៖ ខេត្តឧត្ដរមានជ័យ ៦៧,៩៩%
ទី២៤៖ ខេត្តព្រះវិហារ ៧៧,១៣%
ទី២៥៖ ខេត្តពោធិ៍សាត់ ៧៦,៤០%។

នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងថា គិតត្រឹមម៉ោងជាង២រសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨នេះ សភាពការណ៍សន្ដិសុខទូទៅ នៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ បាននិងកំពុងប្រព្រឹត្តទៅបានយ៉ាងល្អប្រសើរ មិនមានបញ្ហាអ្វីគំរាមកំហែង ឬអំពើហិង្សាណាមួយកើតឡើងនៅទេ។

នាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ថ្លែងថា ក៏មានសភាពការណ៍ល្អប្រសើរ គ្មានអំពើហិង្សា ឬការគំរាមកំហែងណាមួយកើតឡើងនោះទេ។ កម្លាំងនគរបាលកំពុងតែល្បាតនៅក្នុងមូលដ្ឋាន ដោយប្រើប្រាស់មធ្យោបាយរថយន្ដ និងម៉ូតូតាមគ្រប់រូបភាពទាំងអស់ ដើម្បីត្រៀមបង្ក្រាបបទល្មើសផ្សេងៗ ដែលអាចកើតឡើង ដោយសារតែប្រជាពលរដ្ឋបានបិទទ្វារផ្ទះ ហើយអញ្ជើញទៅបោះឆ្នោត។

គេនាំគ្នានិយាយថា៖ នយោបាយដេកផ្ទះឈ្នះឯង របស់លោកសម រង្ស៊ី បានក្លាយជាដេកផ្ទះរលាយឯងហើយ។ គិតត្រឹមម៉ោងនេះ ប្រជាពលរដ្ឋខ្មែរ ទៅបោះឆ្នោតជាង៧០ភាគរយទូទាំប្រទេស លើសពីការបោះឆ្នោត ជំនាន់ លោកប្រធានាធិបតី ត្រាំ បានតែ៥៥,៥ភាគរយប៉ុណ្ណោះ។

អត្ថបទដែលជាប់ទាក់ទង