ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រថយន្ត​ដឹក​ទឹកកក​ឡើង​ចំណោទ ​រអិល​ថយក្រោយ​បុក​ជញ្ជាំង​ក្រុមហ៊ុន​

64

​បុរស​ម្នាក់​ភ័យ​ព្រលឹងចុងសក់​បើករថយន្ត​កូរ៉េ​ពណ៍​ខៀវ​ពាក់​ស្លាក​លេខ​ភ្នំពេញ​២AF-៤០៧៥​វាក់​អឺ​រថយន្ត​បើក​ឆ្លង​កាត់មុខ​រថយន្ត​ជាន់​ហ្វ្រាំងរថយន្ត​ខ្លួន​រអិល​ថយក្រោយ​បុក​ជញ្ជាំង​ក្រុមហ៊ុន​សំណាងល្អ​មិនមាន​អ្នកណា​រងរបួស​ដោយសា​រ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​ហេតុ​ការ​នេះ​កើតឡើង កាល​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល​ថ្ងៃទី​១៩ ខែ ឧសភា ឆ្នាំ ២០២០​នៅ​ចំណុច​ផ្លូវ​៤៨០​កែង​ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។​

​បុរស​អ្នកបើកបរ​រថយន្ត​កូរ៉េ​បានអោយដឹងថា​មុន​កើតហេតុ​គាត់​បើករថយន្ត​ដឹក​ទឹកកក​អោយ​ម៉ូយ​លុះ​មកដល់​ផ្លូវ​៤៨០​ក្នុងទិសដៅ​ពី​ជើង​មក​តបូង​ឡើងមក​លើផ្លូវ​២៧១​ស្រាប់​តែមាន​រថយន្ត​និង​ម៉ូតូ​បើក​ឆ្លងកាត់​ពីមុខ​ក៏​វាក់​អឺ​ជាន់​ហ្វ្រាំងរថយន្ត​រថយន្ត​រអិល​ថយក្រោយ​ជ្រុល​បុក​ជញ្ជាំង​ក្រុមហ៊ុន​ខូចខាត​មួយ​ផ្ទាំង​ហើយក៏​បាន​ទូរស័ព្ទ​ហៅ​ក្រុមហ៊ុន​មក​ដោះស្រាយ​សង​ថ្លៃ​ជួសជុល ។​

​នគរបាល​ប៉ុស្តិ៍​បានបញ្ជាក់​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើនេះ​មិនមាន​អ្នករបួស​នោះទេ​គ្រាន់តែ​ខូចខាត​ជញ្ជាំង​ដែក​មួយ​ផ្ទាំង​ដោយសារតែ​រថយន្ត​ដឹក​ធ្ងន់​ពេក​ពេល​ឡើង​ចំណោទ​វាក់​អឺ​ជាន់​ហ្វ្រាំង​មិន​សុ​ី​រអិល​ថយក្រោយ​សំណាង​ណាស់​មិនមាន​ម៉ូតូ​ឬ​រថយន្ត​កុំ​អី​ច្បាស់​ជា​ខូចខាត​ធ្ងន់ធ្ងរ​ឡាន​បង្ក​វា​ធំ​និង​ដឹក​ធ្ងន់​ផង​ក្រោយ​កើតហេតុ​ភាគី​ខាង​តំណាង​ក្រុមហ៊ុន​បានមក​ឌ៊​ធ្វើ​សម្របសម្រួល​ហៅ​ជាង​មក​ធ្វើអោយ​ស្អាត​ឡើងវិញ​ដោយ​បញ្ចប់រឿង​នៅ​កន្លែងកើតហេតុ ។​

អត្ថបទដែលជាប់ទាក់ទង