ថៃព្រមរុះរើរោង ចេញពីតំបន់ស ក្រោយពីមានការជួបប្រជុំជាមួយមេបញ្ជាការរងយោធភូមិភាគទី៥
ប៉ៃលិន៖ លោកឧត្តមសេនីយ៍ទោសេងធារិនមេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥នាព្រឹកថ្ងៃទី១៩ខែឧសភាឆ្នាំ២០២០បានដឹកនាំក្រុមការងារជួបប្រជុំជាមួយលោកវរសេនីយ៍ឯកធីរ៉ាក់វ៉ាត់សែនចៃរ៉ាក់មេបញ្ជាការយោធាខេត្តចន្ទបូរី។
ក្នុងការជួបប្រជុំរវាងមេបញ្ជាការរងនាយសេនាធិការយោធភូមិភាគទី៥ជាមួយមេបញ្ជាការយោធាខេត្តចន្ទបូរីក្នុងថ្ងៃនេះគឺបានដោះស្រាយទំនាស់ដែលបានកើតឡើងយ៉ាងយូរមកហើយៗនៅក្នុងតំបន់សតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃពីមុនមកដោយភាគីថៃព្រមរុះរើរោងដែលថៃបានសាងសង់នៅលើខ្សែបន្ទាត់ព្រំដែនកម្ពុជា–ថៃក្នុងតំបន់សចេញ។
លោកឧត្តមសេនីយ៍ទោសេងធារិនក៏បានស្នើឲ្យភាគីថៃបើកច្រកទ្វារអន្តរជាតិព្រំប៉ៃលិនឡើងវិញដើម្បីឲ្យមានការដោះដូរទំនិញទៅវិញទៅមករវាងប្រទេសទាំងពីរ។