ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងព័ត៌មានគាំទ្របណ្ណាល័យអេឡិចត្រូនិក និងប្រកាសផ្តល់សៀវភៅល្អៗ និងទិន្ន័យឯកសារសំខាន់ៗរបស់ក្រសួងដាក់បញ្ជូលទៅក្នុងបណ្ណាល័យនេះ

67

 

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌ មានបានគាំទ្រយ៉ាងពេញទំហឹងចំពោះការ បង្កើតបណ្ណាល័យអេឡិចត្រូនិក និងសន្យា ចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី បណ្ណា ល័យនេះ ព្រមទាំងប្រកាសផ្តល់សៀវភៅដែលល្អៗ ក៏ដូចជាទិន្ន័យឯកសារសំខាន់ៗ របស់ក្រសួង ដើម្បីដាក់បញ្ជូល ទៅក្នុងបណ្ណាល័យនេះ។ ការលើកឡើងរបស់
លោករដ្ឋមន្រ្ដីនេះក្នុងការអនុញ្ញាតឱ្យលោក ជា ឌីណា អគ្គនាយកក្រុមហ៊ុន IDEA 3MS GLOB AL.,LTD និងជាស្ថាបនិករបស់បណ្ណាល័យ Electronic (KUMNIT) ចូលជួបពិភាក្សាការងារ និងសម្ដែង ការគួរសម នាព្រឹកថ្ងៃទី ១៩ខែឧសភា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងព័ត៌មាន ។
លោក ខៀវ កាញារីទ្ធ បានកោតសរសើរយ៉ាងខ្លាំងចំពោះការខិត ខំប្រឹងប្រែង របស់ក្រុមស្ថាបនិករបស់ បណ្ណាល័យ Electronic (KUMNIT) ដែលបាន រួមគ្នាបង្កើតឡើងនូវ បណ្ណាល័យមួយ ដែលអាចនិយាយបានថាជាឃ្លាំងស្តុកចំណេះដឹង ឬជាកន្លែងប្រមូលផ្តុំ ទៅដោយ កម្រងឯកសារ សៀវភៅមេរៀន និងទិន្នន័យជាច្រើន ដែលជួយផ្តល់ភាពងាយ ស្រួលទៅដល់សិស្ស និស្សិត យុវជន និងសាធារណជន ក៏ដូចជាសហគ្រិនទូទៅ។ លោក បានបញ្ជាក់ថា បណ្ណល័យអេឡិចត្រូនិកនេះ បានផ្ដល់ឱ្យ ពួក គាត់អាចធ្វើការ សិក្សា ស្រាវជ្រាវ រៀនសូត្រ បានគ្រប់ទីកន្លែង និងគ្រប់ពេលវេលាទាំងអស់ តាមរយ: Smart phone របស់យើងផ្ទាល់ ដែលវាស្រប ទៅនឹងភាពជឿនលឿន នៃសម័យកាលបច្ចេក វិទ្យានេះតែម្តង។ លើសពីនេះទៀត ក៏បានចូលរួមលើក ស្ទួយស្នាដៃអ្នកនិពន្ធក្នុងស្រុក ឱ្យពួកគាត់ មានប្រភពចំណូលមួយផ្នែកកទៀត តាមរយ:ការដាក់លក់សៀវភៅរបស់ពួកគាត់ នៅក្នុងបណ្ណាល័យមួយនេះ ក្នុងការរួមចំណែកធ្វើការផ្សព្វផ្សាយ និងជួយឱ្យពួកគាត់មានភាព ល្បីល្បាញទាំងនៅក្នុងស្រុក និងសកលលោកផងដែរ។ លោក រដ្ឋមន្រ្ដីចាត់ទុកថា បណ្ណាល័យ អេឡិកត្រូនិកមួយនេះពិតជាអាចចូលរួម បំពេញនូវតម្រូវការរបស់មិត្តអ្នកអាន និងអាចក្លាយ ទៅជាដំណោះស្រាយដ៏មានប្រសិទ្ធ ភាពមួយ សម្រាប់មនុស្សគ្រប់គ្នា ព្រមទាំងអាចជាផ្នែកមួយក្នុងការចូលរួមជួយអភិវឌ្ឍន៍ វិស័យអប់រំ និងសង្គមជាតិ ឱ្យកាន់តែមានភាពល្អ ប្រសើរឡើងថែមមួយកម្រិតទៀត ជាក់ជាពុំខាន ។ លោករដ្ឋមន្រ្ដីក៏មានការរំពឹងទុកផងដែរថា បណ្ណាល័យថ្មីមួយ នេះនឹងទទួលបាននូវការគាំទ្រយ៉ាងច្រើនកុះករពីសំណាក់ជនរួមជាតិគ្រប់មជ្ឈដ្ឋាន និងលើសកលលោក ជាពិសេស សិស្ស និស្សិត យុវជន ព្រមទាំងសហគ្រិនទូទៅផងដែរ៕

អត្ថបទដែលជាប់ទាក់ទង