ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គិសនីកម្ពុជានឹងធ្វើការជីកកប់ ខួង បណ្ដាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម២២គីឡូវ៉ុល នៅក្នុងភូមិសាស្រ្តខណ្ឌចំនួន៥ ដែលសូមអោយប្រជាពលរដ្ឋយោគយល់

95

ភ្នំពេញ៖ ដោយសារកំណើននៃការអភិវឌ្ឍក្នុងរាជធានីភ្នំពេញនិងដោយមានតម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនី ឡើងយ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនអគ្គិសនីកម្ពុជាធ្វើការជីកកប់បណ្ដាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម២២គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំនិងអនុស្ថានីយពហុកីឡាដ្ឋានជាតិអូឡាំពិក តភ្ជាប់ជាមួយបន្ទប់ភ្លើងចំនួន ១៥ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោកខណ្ឌបឹងកេងកង និងខណ្ឌចំការមន រាជធានីភ្នំពេញ ហើយការជីក ខួងដីដាក់បណ្ដាញខ្សែកាបអគ្គិសនីខាងលើនេះ វានឹងធ្វើអោយប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅនិងធ្វើដំណើរឆ្លងកាត់ ដូច្នេះរដ្ឋបាលរាជធានីសូមអោយបងប្អូនប្រជាពលរដ្ឋមេត្តាយោគយល់និងចូលរួម។

  នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលព័ត៌មានយើងទទួលបាននៅរសៀលថ្ងៃទី២០ឧសភាឆ្នាំ២០២០នេះ ដែលក្នុង

សេចក្តីជូនដំណឹងមានន័យដើមថា

   រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្ររាជធានីភ្នំពេញទាំងអស់អោយបានជ្រាបថា ដោយសារកំណើននៃការអភិវឌ្ឍក្នុងរាជធានីភ្នំពេញនិងដោយមានតម្រូវការចាំបាច់នៃការប្រើប្រាស់ថាមពលអគ្គិសនីមានការឡើងយ៉ាងខ្លាំងនោះ រដ្ឋបាលរាជធានីភ្នំពេញ បានអនុញ្ញាតជូនអគ្គិសនីកម្ពុជាធ្វើការជិះកប់បណ្ដាញខ្សែកាបអគ្គិសនីតង់ស្យុងមធ្យម២២គីឡូវ៉ុល ចេញពីអនុស្ថានីយវត្តភ្នំនិងអនុស្ថានីយពហុកីឡាដ្ឋានជាតិអូឡាំពិក តភ្ជាប់ជាមួយបន្ទប់ភ្លើងចំនួន ១៥ស្ថិតក្នុងភូមិសាស្រ្តខណ្ឌដូនពេញ ខណ្ឌ៧មករាខណ្ឌទួលគោកខណ្ឌបឹងកេងកង និងខណ្ឌចំការមន រាជធានីភ្នំពេញ។ដូចខាងក្រោម

១៖ អនុស្ថានីយវត្តភ្នំត្រូវជីកកប់បណ្ដាញអគ្គិសនីភ្ជាប់ទៅបន្ទប់ភ្លើងចំនួន ហើយត្រូវជីកផ្លូវ ជីកចិញ្ចើមផ្លូវនិងខួងផ្លូវរួមមាន តាមបណ្ដោយផ្លូវលេខ ១៣មុខអាគារ ប្រៃសនីយ៍កម្ពុជា ចាប់ពីអនុស្ថានីយEDC

ដល់ផ្លូវលេខ១២ ផ្លូវលេខ ១៣ ផ្លូវលេខ ១០៦ ផ្លូវលេខ ១៩ផ្លូវលេខ ១០៨ មហាវិថីនរោត្ដម ផ្លូវលេខ ១១៨ មហាវិថីព្រះមុនីវង្សនិងមហាវិថីកម្ពុជាក្រោម ។ជីកកាត់ទទឹងផ្លូវលេខ ៥១ផ្លូវ ១១០ ផ្លូវលេខ ១១៨ ផ្លូវលេខ ១៣០ ផ្លូវលេខ ១៣៦ផ្លូវលេខ១៤៤ ផ្លូវលេខ ១៤៨ ផ្លូវលេខ ១៥៤ផ្លូវលេខ ១៧២ផ្លូវលេខ ១៩ផ្លូវលេខ ៥៣ផ្លូវលេខ ៦១និងផ្លូវលេខ ៦៧ ខួងក្រោមម

ហាវិថីព្រះនរោត្ដមផ្លូវលេខ ១០៦ ផ្លូវលេខ១០៨ ផ្លូវលេខ ០៩ មហាវិថីព្រះមុនីវង្ស ផ្លូវលេខ ១២៨ និងផ្លូវលេខ ១២៧ ពីអនុស្ថានីយពហុកីឡាដ្ឋានជាតិអូឡាំពិក ត្រូវជីកកប់បណ្ដាញអគ្គិសនីតភ្ជាប់ទៅបន្ទប់ភ្លើងចំនួន ហើយត្រូវជីកផ្លូវ ជីកចិញ្ចើមផ្លូវនិងខួងផ្លូវរួមមាន៖ ជីកសាច់ផ្លូវតាមបណ្ដោយផ្លូវលេខ១៧៣ ផ្លូវលេខ ៣៣៦ និងផ្លូវលេខ ១០៧។ជីកកាត់ទទឹងផ្លូវលេខ ១១១ផ្លូវលេខ ១១៣ផ្លូវលេខ ១១៥ ផ្លូវលេខ ១២៥ ផ្លូវលេខ១៤១ ផ្លូវលេខ១៤៣  ផ្លូវលេខ ១៩៥ផ្លូវលេខ ២៨៦ ផ្លូវលេខ៣១០  ផ្លូវលេខ ៣១៨ ផ្លូវលេខ ៣២៨  ផ្លូវលេខ ៣៣៨ ផ្លូវលេខ៣៧៤ ផ្លូវលេខ ៣៨៤ ផ្លូវលេខ៣៨៦ផ្លូវលេខ ៤០២ ផ្លូវលេខ ៤០៤ផ្លូវលេខ ៤១៤ ផ្លូវលេខ ២១៧ និងផ្លូវលេខ ១៩៦ ។ខួងក្រោមផ្លូវលេខ ២១៤ ផ្លូវលេខ១៦៣ មហាវិថីព្រះសីហនុ ផ្លូវលេខ ២៨៤ ផ្លូវលេខ ៣៤៨ មហាវិថីម៉ៅសេទុងនិងផ្លូវលេខ ១៩៩។

   អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅនិងធ្វើដំណើរឆ្លងកាត់តាមបន្ទាត់តម្រាយផ្លូវការដ្ឋានជីកតបណ្ដាញអគ្គិសនី ក្នុងតម្រាយផ្លូវ

នេះ មេត្តាយោគយល់ ដោយសកម្មភាពការដ្ឋាននិងសូមមេត្តាពង្វាងសារាចរចេញពីផ្លូវដូចដែលបានជម្រាបខាងលើ។

  ទទួលបានសេចក្តីជូនដំណឹងនេះ  នគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ ដែលមានខណ្ឌដូនពេញ ខណ្ឌ៧ មករា ខណ្ឌទួលគោករដ្ឋបាលខណ្ឌបឹងកេងកង រដ្ឋបាលខណ្ឌចំការមនព្រមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធត្រូវចូលរួមសហការអនុវត្តសេចក្តីជូនដំណឹងនេះប្រកបដោយការទទួលខុសត្រូវមានប្រសិទ្ធភាពខ្ពស់៕

 

អត្ថបទដែលជាប់ទាក់ទង