ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទះចំនួន១៥ ខ្នងរបស់មូស្លីមកាស្មៀរ ត្រូវបានអគ្គិភ័យលេបត្របាក់ ខណៈពេលមានការផ្ទុះអាវុធរវាងកងយោធានិងក្រុមឧទ្ទាម

141

 

យ៉ាងហោចណាស់ផ្ទះ១៥ខ្នងបានប្រែទៅជាកម្ទេចកម្ទីដែលបណ្តាលឱ្យគ្រួសារជាច្រើនបាត់បង់ផ្ទះសម្បែងចំពេលមានជំងឺរាតត្បាតឆ្លងកូវីដ១៩។ បើតាមចុះផ្សាយរបស់TRT World បានឲ្យដឹងថានៅថ្ងៃទី២០ខែឧសភា ផ្ទះចំនួន ១៥ខ្នងនេះស្ថិត នៅតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌាត្រូវបានអគ្គិភ័យលេបត្របាក់ហើយ វាត្រូវបានគេចោទប្រកាន់ថាបានចាប់ផ្តើមដោយប៉ូលីសឥណ្ឌានិងកងកំលាំងយោធាក្នុងអំឡុងពេលនៃការបាញ់កាំភ្លើងរយៈពេល ១២ ម៉ោងជាមួយក្រុមឧទ្ទាមក្នុងតំបន់ពីរនាក់ដែលត្រូវបានគេរាយការណ៍ថាបានលាក់ខ្លួននៅក្នុងទីតាំងមួយនៃផ្ទះរបស់ប្រជាជន។តែទោះជាយ៉ាងណាក៏អជ្ញាធរឥណ្ឌាបានបដិសេដចំពោះការចោទប្រកាន់នេះ ដោយអះអាងថាវាជាប្រតិបត្តិការដោយគ្មានខូចខាតអ្វីឡើយ។

អត្ថបទដែលជាប់ទាក់ទង