ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋម្នាក់ធ្វើដំណើរ​ទៅប្រករបរចិញ្ចឹមជីវិតនៅក្នុងព្រៃ ក្នុងតំបន់សំឡូត ជាន់ចំគ្រាប់មីនផ្ទុះរងរបួសជើង

56

បាត់ដំបង៖ ស្នងការនគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា យុទ្ធភណ្ឌមិនទាន់ផ្ទុះ នៅតែជាបញ្ហាប្រឈមសម្រាប់ប្រជាពលរដ្ឋ
នៅក្នុងមូលដ្ឋានស្រុកជាប់ព្រំដែន (សំឡូត) នៅឡើយ ខណៈប្រជាពលរដ្ឋម្នាក់ធ្វើដំណើរ​ទៅប្រករបរចិញ្ចឹមជីវិតនៅក្នុងព្រៃ
ជាន់ចំគ្រាប់មីនផ្ទុះរងរបួសជើង។

ពីល្ងាចថ្ងៃទី​ ២១​ ខែ​ ឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង៥និង៣០នាទី​ ប្រជាពលរដ្ឋឈ្មោះពុធ​ វ៉ាន់​ ភេទប្រុស​​ អាយុ​៥៣ឆ្នាំ​ រស់នៅភូមិអូរ​នាង​
ឃុំតា​តោក​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ បានជួបឧប្ប​ត្តិហេតុគ្រោះថ្នាក់ដោយករណីផ្ទុះគ្រាប់មីនប្រភេទ​៦៩នៅត្រង់ចំណុចអូរត្រជាក់ចិត្ត​
ស្ថិតក្នុងភូមិពាមតា​ ឃុំតាតោក​ ស្រុក​សំឡូត​ ខេត្ត​បាត់​ដំបង​ ដែល​ទីនោះមានចម្ងាយប្រមាណ៥គីឡូម៉ែ​តពីប៉ុស្តិ​ព្រំដែនពាមតា​
ផ្លូវបំបែកនៃវរសេនាតូច​នគរ​បាលការពារព្រំដែនគោកលេខ៣១០​ ស្រុកសំឡូត​ ក្នុងខណៈប្រជាពករដ្ឋរូបនេះធ្វើដំណើរ
​ទៅប្រករបរចិញ្ចឹមជីវិតនៅក្នុងព្រៃចំណុចខាងលើនោះ។

ក្នុងពេលជួបឧប្បត្តិហេតុនេះ​ បាន​បណ្តាលឱ្យជើងខាងស្តាំរបស់គាត់​ ទទួលរងរបួសយ៉ាង​ធ្ងន់​ធ្ងរ(ដាច់ជើងខាងស្តាំ) ។ ដោយសារ​ស្ថាន
​ភាពភូមិសាស្រ្តឆ្ងាយ​ នឹងផ្លូវពិបាកធ្វើដំណើរ​ចាប់​តាំងពីពេលកើតហេតុ​ រហូតដល់ម៉ោង៦​និង​២០​នាទីព្រឹកថ្ងៃទី​ ២២​ ខែ​ ឧសភា​ឆ្នាំ​២០២០​
ទើប​សមត្ថកិច្ចនគរបាលនៅមូលដ្ឋាន​ ប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធ នាំយករូបគាត់មកដល់ទីតាំង
ដែលមានមធ្យោបាយដឹកនាំគាត់ ទៅកាន់មន្ទីរពេទ្យនៅមូលដ្ឋាននោះ។

សូមជម្រាបជូនថា​ ក្នុងមូលដ្ឋានស្រុកសំឡូត​ ក៏​ដូចជាមូលដ្ឋានស្រុកមួយចំនួនទៀត ដែលជាអតីត​សមរ​ភូមិ​ប្រយុទ្ធពីអតីតកាល
នៅតែមាន​យុទ្ធភណ្ឌមិន​ទាន់ផ្ទុះ ស្ថិតនៅរាយប៉ាយ ក្នុងដីនៅឡើយ​ ហើយ​បញ្ហានេះនៅតែជាក្តីកង្វល់និងបញ្ហាប្រឈម សម្រាប់
​ប្រជាពលរដ្ឋដែលមានមុខរបរ​ ចេញ​ ចូលនៅចំណុចឬទីតាំងទាំងនោះ៕ដោយ៖កូឡាប

អត្ថបទដែលជាប់ទាក់ទង