ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្គោលព្រំកំណតតំបន់អភិរក្ស ប្រាសាទព្រៃនគ ត្រូវបាន មន្ទីរវប្បធម៏ ខេត្ដឧត្ដរមានជ័យយកទៅដាំ

105

 

ឧត្ដរមានជ័យ៖ នៅថ្ងៃ១៥រោច ខែពិសាខ ឆ្នាំជូតទោស័កព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យ ។
បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទ ដោយមានការ សហការជាមួយមន្រ្តីការិយាល័យវប្បធម៌ស្រុកចុងកាល់ តំណាងភូមិបាលស្រុក លោកមេឃុំពង្រ លោក មេភូមិព្រៃនគរ និងប្រជាពលរដ្ឋអាស្រ័យផលជុំវិញប្រាសាទ ពិភាក្សារកដំណោះស្រាយផលប៉ះពាល់ដើម្បីកំណត់តំបន់បោះបង្គោលព្រំការពារដែនអភិរក្ស ប្រាសាទព្រៃនគរ រក្សាទុកជាសម្បត្តិបេតិកភណ្ឌសម្រាប់ជាតិ និងបន្តដល់ក្មេងជំនាន់ក្រោយ ដែល មានទីតាំងស្ថិតនៅភូមិព្រៃនគរ ឃុំ ពង្រ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។
នៅក្នុងការបោះបង្គោលនេះមន្រ្តីជំនាញក៏បានណែនាំពន្យល់ពីច្បាប់បេតិកភណ្ឌក៏ដូចជាលិខិតបទដ្ឋានគតិយុត្តិមួយចំនួនទាក់ទងនិងការកំណត់ព្រំការពារបុរាណស្ថាន ហើយនិងពន្យល់ពីតម្លៃបេ តិកភណ្ឌជាតិ និងប្រវត្តិសាស្ត្រប្រាសាទព្រៃនគរជូនប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរពាក់ព័ន្ធដែលបានចូលរួមយ៉ាងច្រើនកុះករឲ្យបានជ្រួតជ្រាបផងដែរ។បង្គោលដែលបានបោះមានចំនួន៤ បង្គោល ក្នុងផ្ទៃដីដែនអភិរក្ស ជាង២៨ ហិចតា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង