ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រមុខប្រដាល់គុនខ្មែរជួប សំណេះសំណាល អត្តពលិកប្រដាល់គុនខ្មែរ ដែលបានមេដាយSEA GAMES 2017-19

100

ភ្នំពេញ៖លោក ឧត្តមសេនីយ៍ឯកតែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានជួបសំណេះសំណាល និងណែនាំចំពោះកីឡាករម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធប្រដាល់គុនខ្មែរ ព្រមទាំងឃីកបុកស៊ីង(Kick Boxing)នាថ្ងៃទី២២ឧសភាដើម្បីធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា។
លោកឧត្តមសេនីយ៍ឯកតែមម៉ឺនបានមានប្រសាសន៍ក្នុងអង្គប្រជុំថាក្នុងនាមលោកជាប្រធានសហព័ន្ធសូមកោតសរសើរដល់ប្រ
ដាល់គុនខ្មែរ និងឃីកបុកស៊ីងដែលបានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពក្នុងការប្រកួតដណ្តើមមេដាយមាស មេដាយប្រាក់ និងមេដាយសំរិទ្ធនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2០17 នៅប្រទេសម៉ាឡេស៊ីជាពិសេសកីឡាករ ឃុន ម៉ាឌី ទទួលបានមេដាយមាសជាលើកដំបូងនៃប្រភេទកីឡាប្រដាល់គុនខ្មែរ។
លោកប្រធានបានបន្តថា ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2០19 យើងទទួលបានមេដាយសំរិទ្ធ៦គ្រឿង។ ដូច្នេះសហព័ន្ធ និងលោកគ្រូអ្នកគ្រូម្ចាស់មេដាយមាស ប្រាក់ និងសំរិទ្ធ ត្រូវរៀបចំឯកសារ និងរូបភាពរបស់កីឡាករខ្លួនជូនក្រសួងអប់រំ យុវជន និងកីឡាគ្រប់ចំនួនទំាំងអស់សម្រាប់ធ្វើសៀវភៅប្រវត្តិកីឡាករ-កីឡាការិនីកម្ពុជា និងដាក់នូវសារមន្ទីរកីឡារបស់កម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង