ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមត្ថកិច្ច​ចុះបង្ក្រាប​សង្វៀន​ជល់​មាន់ អាប៉ោង ដុះ​ស្លែ​មួយកន្លែង ឃាត់​ក្រុម​អ្នកញៀន​ល្បែង បាន​៥០​នាក់ នៅ​ខណ្ឌមានជ័យ​

90

 

​ភ្នំពេញ​៖ កម្លាំង​គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​មូលដ្ឋាន បាន​លួច​ឆ្មក់ ចុះបង្ក្រាប​សង្វៀន​ជល់​មាន់ និង​អាប៉ោង​ដុះ​ស្លែ​មួយកន្លែង ព្រមទាំង​ឃាត់ខ្លួន​អ្នកញៀន​ល្បែង​បាន​៥០​នាក់​។​

​ប្រតិបត្តិ​ចុះបង្ក្រាប​នេះ បានធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​ដួង​ងៀប ហៅ​ផ្លូវ​សេះស ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ឯក​ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ដោយមាន​បទបញ្ជា​ពី​ឯកឧត្តម ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​សម្របសម្រួល​ពី​លោក សុខ កែវ​បណ្ឌិត ព្រះរាជអាជ្ញារង អម​សាលាដំបូង​រាជធានី​ភ្នំពេញ កម្លាំងចម្រុះ​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ បាន​លួច​ឆ្មក់​រួច​ធ្វើការ​ឡោមព័ទ្ធ​ទីតាំង​ល្បែងស៊ីសង​ជល់​មាន់​ខុសច្បាប់​មួយកន្លែង​នេះ​តែម្តង ដោយ​ឃាត់ខ្លួន​មនុស្ស​ប្រុស​ស្រី​ជាង​៥០​នាក់​។​

​គួររំលឹកថា បន្ទាប់ពី​មាន​សារព័ត៌មាន​ជាច្រើន​អង្គភាព ចុះ​ផ្សព្វផ្សាយ​ថា បន​ល្បែង (​ជល់​មាន់​អាប៉ោង​) ខ្នាត​ធំ​នៅ​ខណ្ឌមានជ័យ កំពុង​ប្រព្រឹត្តទៅ​យ៉ាង​រលូន អាជ្ញាធរ​ហាក់​ស្រវាំងភ្នែក​ងាប់​ត្រចៀក​៕​

 

 

អត្ថបទដែលជាប់ទាក់ទង