ក្លឹបកម្សាន្តអុីឌីអឹមនៅសង្កាត់ទន្លេបាសាក់ អគ្គីភ័យបំផ្លាញម៉ដ្ឋ
ភ្នំពេញ៖កាលពីល្ងាចថ្ងៃអាទិត្យត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២០នេះនៅផ្លូវរដ្ឋសភា(មុខស្ថានទូតរុស្សុី)សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញមានករណីអគ្គីភ័យឆាបឆេះក្លឹបកម្សាន្ត អុីឌីអឹម(EDM) យ៉ាងសន្ធោរសន្ធៅដោយផ្សែងហុយទ្រលោមលាយឡំជាមួយអណ្ដាតភ្លើងឡើងងងិតមេឃម៉ាចំហៀងទីក្រុងភ្នំពេញហើយខណៈពេលអគ្គីភ័យឆាបឆេះក្លឹបខាងលើនោះគេសង្កេតឃើញវត្តមានលោកថេង សុថុល អភិបាលខណ្ឌចំការមនបានដឹកនាំកម្លាំងចម្រុះដោយសហការណ៍គ្នាជាមួយខាងសមត្ថកិច្ចប៉ូលិសពន្លត់អគ្គីភ័យក្នុងការអន្តរាគមន៍ដោយបានបាញ់ទឹកពន្លត់អគ្គីភ័យឆាបឆេះក្លឹបអុីឌីអឹមរហូតដលើរលតអស់ទៅវិញផងដែរក្នុងថ្ងៃដដែលនេះ។
លោកអភិបាលខណ្ឌចំការមនបានអោយដឹងថាចំពោះម្ចាស់អាជីវកម្មមានឈ្មោះ ម៉ៅ សេងថៃ ភេទប្រុស (មានលិខិតអនុញ្ញាតប្រកបអាជីវកម្ម) ហើយអគ្គីភ័យបំផ្លាញក្លឹបគាត់បណ្តាលអោយរងការខូចខាតនៅខាងក្នុងក្លឹបទាំងស្រុង ។ប៉ុន្តែមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ។ ចំពោះមូលហេតុៈ ខាងជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ រហូតមកដល់ម៉ោងជាង៦ល្ងាច ហើយអគ្គីភ័យបានរលត់ទៅវិញទាំងស្រុង ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួនៈ ៣៥គ្រឿង ហើយប្រើទឹកអស់ចំនួនៈ៧០ឡាន ក្នុងនោះ៖
-រថយន្តពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃ ចំនួន=០៣គ្រឿង ប្រើទឹកអស់ចំនួន=០៦ឡាន
-រថយន្តពន្លត់អគ្គីភ័យស្នងការរាជធានីភ្នំពេញ ចំនួន=១៨គ្រឿង ប្រើទឹកអស់ចំនួន=៣៦ឡាន
-រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុន(OCIC) ចំនួន=១៣គ្រឿង ប្រើទឹកអស់ចំនួន=២៦ឡាន
-រថយន្តពន្លត់អគ្គីភ័យរបស់ក្រុមហ៊ុនស្រាបៀកម្ពុជាចំនួន=០១គ្រឿង ប្រើទឹកអស់ចំនួន=០២ឡាន៕