ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

យក្ស​តឿ​ទិសពាយ័ព្យ​ស្រងាកចិត្ត បន្ទាប់ពី​ប្រកួត​ស្មើ​ជាមួយ​នឹម នន​

69

​ ​ភ្នំពេញ​៖​លើស​ង្វៀន​ខា​រ៉ា​បាវ​របស់​អាស៊ីអាគ្នេយ៍រ​សៀ​ល​ថ្ងៃទី​២៣​ឧសភា​អ្នក​ប្រដាល់​ដែលមាន​រហស្សនាម​ថា​យក្ស​
​តឿ​ទឹ​ស​ពាយ័ព្យ​យុគ យក្ស​ផ្លែ​ក្លិប​បូរី​រាជសីហ៍​មាន​រិ​ទ្ធ​ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​ជាមួយ​អ្នក​ប្រយុទ្ធ​ជំនាន់​ថ្មី​នឹម នន​មកពី​ក្លិប​ទ័ព​
​ឆ័​ត្រ​យោង​៩១១ ។​
​ ​ដោយ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​នោះ​អ្នក​ប្រដាល់​ទាំង​២​រូប​បាន​បើក​ការវាយប្រហារ​គ្នា​តាំងពីដើម​ទឹក​ទី​១​មកម្ល៉េះ ។​យក្ស​ផ្លែ​ដែលមាន​ស្នៀត​សម្បូរបែប​និង​ប្លែកៗ​នោះគេ​បានចេញ​គ្រប់​កលល្បិច​តែ​នឹម នន​គេ​មិន​ត្រឹមតែ​ការពារ​
​បានល្អ​ប៉ុណ្ណោះ​ទេ​តែ​គេ​វា​សយ​បក​សង​វិញ​បាន​យ៉ាង​អស្ចារ្យ ។​
​ ​ជា​ញឹកញយ​យក្ស​ផ្លែ​លោត​ចេញពី​ការវាយប្រហារ​របស់​នឹម នន​ទាំង​ព្រលឹងចុងសក់ ។​ពួកគេ​ប្រកួត​គ្នា​ពេញ​ទាំង​៥
​ទឹក​ដោយ​ស្ថិតិ​នៃ​ការ​វាយ​ចេញ​របស់គេ​ប្រហាក់ប្រហែលគ្នា​ទោះជា​យ៉ាងណា​ក៏​លទ្ធផល​ចុងក្រោយ​បាន​ត្រឹម​ស្មើគ្នា​ដោយ​
​ពិន្ទុ​ប៉ុណ្ណោះ ។​
​ ​វេន សុភ័ក្ត្រ​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១​បាន​អវត្តមាន​មិនបាន​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ថ្មី​ទូច ដេវីដ​ក្លិប​អា​រុណ​រះ​កី​
​ឡា ។​ថា សារុន​ក្លិប​ពុទ្ធ​សេរី​វង្ស​បាន​ឡើង​ប្រកួត​ជាមួយ​ទូច ដេវីដ​ជំនួស​សុភ័ក្ត្រ ។​
​ ​ពួកគេ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​ដេវីដ​ជា​អ្នក​ប្រដាល់​ដែលមាន​អំណួត​កណ្ដាប់ដៃ​ចំពោះ​សារុន​គេ​
​មាន​ស្នៀត​វ៉ៃ​សម្បូរបែប​។​សារុន​គេ​ក៏​ញញើត​កណ្ដាប់ដៃ​របស់​ដេវីដ​ដែរ​តែ​គេ​គេច​ចេញពី​កណ្ដាប់ដៃ​គូប្រកួត​របស់​គេ​បាន​យ៉ាង​
​ល្អ​ព្រមទាំង​វាយ​សង​វិញ​ចំ​គោលដៅ​ភាគច្រើន​ទៀតផង ។​
​ ​សារុន​ដែលជា​អ្នក​ប្រដាល់​ជើងចាស់​ធ្លាប់មាន​ប្រវត្តិ​ប្រកួត​យ៉ាង​ជោគជាំ​ទៅហើយ​នោះគេ​បានធ្វើ​ឲ្យ​ដេវីដ​លំបាក​
​នឹង​បញ្ចេញ​អាវុធ ។​ពួកគេ​ប្រកួត​គ្នា​៥​ទឹក​ពេញ​ដោយ​សារុន​ឈ្នះ​ដេវីដ​ដោយ​ពិន្ទុ ។​
​ ​ឡុង សំណាង​ក្លិប​ពន្លឺ​វិបុល​ប្រកួត​ឈ្នះ​ប្រាក់ ឌី​ណា​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ​ដោយ​ពិន្ទុ ។ អ្នក​ប្រដាល់​ទាំង​២​រូប​
​នេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។​
​ ​ឌី​ណា​ជា​អ្នក​ប្រដាល់​ជើង​ខ្លាំង​មួយរូប​ដែរ​តែ​ពេល​ជួប​ជាមួយ​សំណាង​គេ​បែរជា​ជួប​ការលំបាក​វ៉ៃ​ចេញ​មិនសូវ​រួច ។​
​ស្ថានភាព​ជាច្រើន​ឌី​ណា​ការពារ​ច្រើនជាង​វាយលុក រីឯ​ការវាយលុក​រប​ស់​សំណាង​មាន​ប្រសិទ្ធិភាព​ជាង ។​អ្នក​ប្រដាល់​ទាំង​២
​រូបនេះ​ក៏​ប្រកួត​គ្នា​៥​ទឹក​ដែរ​ដោយ​សំណាង​ជា​អ្នកឈ្នះ​ពិន្ទុ ។​
​ ​អ្នក​ប្រដាល់​ជើងចាស់​ហ៊ុន ឈុន​ហេង​ក្លិប​តា​ព្រហ្ម​មានជ័យ​ដែល​បាត់​មុខ​យូរ​ដោយសារ​ជួប​គ្រោះថ្នាក់​ចរាចរណ៍​
​បណ្ដាល​ឲ្យ​បាក់ជើង​នោះបាន​វិល​មកកាន់​សង្វៀន​ប្រដាល់​វិញ​ដោយ​ប្រកួត​ចាញ់​អ្នក​ប្រដាល់​ជើង​ថ្មី​វ៉ាន់ សា​រ៉ា​ត​ក្លិប​កង​យោធ​
​ពល​ខេមរភូមិន្ទ​ដោយ​ពិន្ទុ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម ។​
​ ​សឿន សារ៉ាន់​ក្លិប​ព្រៃទទឹង​កីឡា​ខេត្តបាត់ដំបង​បាន​ប្រើ​កណ្ដាប់ដៃ​ផ្ដួល​អ្នក​ប្រដាល់​ជ័យ ពន្លក​ក្លិប​ឃ្លាំងមឿង​កីឡា​
​មុន​ស្នូរ​ជួង​បញ្ចប់​ទឹក​ទី​២ ។​អ្នក​ប្រដាល់​ទាំង​២​រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៥៧​គីឡូក្រាម ៕

អត្ថបទដែលជាប់ទាក់ទង