ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សត្វ​ទន្សោង​​មួយ​ក្បាល​ងាប់ នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ដោយសារ​ជាប់អន្ទាក់​ព្រានព្រៃ​

76

 

​ព្រះវិហារ ៖ សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​បាន​ងាប់​នៅក្នុង​ព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ល្ងាច​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០​នេះ ដោយសារតែ​ស្ថានភាព​សុខភាព​ចុះខ្សោយ​ខ្លាំង និង​របួសធ្ងន់ ដោយសារតែ​ជាប់អន្ទាក់​របស់​ព្រាន​ជា​យូរថ្ងៃ​មកហើយ ទោះបីជា​ក្រុម​ជំនាញ​បសុសត្វ និង​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​ព្យាយាម​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​យ៉ាងណាក៏ដោយ​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ ឯកឧត្តម ប៉ែន កុស​ល្យ អភិបាលខេត្ត​ព្រះវិហារ បាន​សរសេរ​សារ​លើ​ហ្វេ​ស​ប៊ុ​កថា “​ពិតជា​គួរ​ឲ្យ​សោកស្ដាយ​ណាស់​។ សត្វ​ទន្សោង​ឈ្មោល​ពិការ​ជើង​មួយ​ក្បាល បាន​ងាប់​នៅក្នុង​ដែនជម្រកសត្វព្រៃ​សហគមន៍​សង្ឃ​រុក្ខ​វ័​ន្ត ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ល្ងាច​ថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២០​នេះ ដោយសារតែ​ជាប់អន្ទាក់​របស់​ព្រាន​ជា​យូរថ្ងៃ​មកហើយ មាន​ស្ថានភាព​សុខភាព​ចុះខ្សោយ​ខ្លាំង និង​របួសធ្ងន់​ផង ទោះបី​ក្រុម​ជំនាញ​បសុសត្វ និង​មន្ត្រី​ពាក់ព័ន្ធ​ខិតខំ​ព្យាយាម​សង្គ្រោះ​យ៉ាង​យកចិត្តទុកដាក់​យ៉ាងណាក៏ដោយ​។ សូម​បងប្អូន​ចូលរួម​អភិរក្ស​ទាំងអស់គ្នា​ដើម្បី​ក្មេងជំនាន់ក្រោយ​”​។​

​សត្វ​ទន្សោង ដែល​ជាប់អន្ទាក់​ព្រានព្រៃ​នោះ ត្រូវបាន​ប្រទះឃើញ​នៅក្នុង​ភូមិសាស្ត្រ​ចំណុច​អូរ​ថ្ម ក្នុងព្រៃ​សហគមន៍​សង្ឃ​រុក្ខា​វ័ន ស្ថិតក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខ​វ័ន និង​បានទទួល​ការសង្គ្រោះ​បឋម​មុននឹង​សត្វ ទន្សោង​នេះ​បាន​ស្លាប់បាត់​បង់ជីវិត​។ សពសត្វ​ទន្សោង​នេះ​ត្រូវបាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​សហគមន៍​ព្រៃ​សង្ឃ រុក្ខ​វ័ន​ដឹកនាំ​ដោយ​ព្រះអង្គ ប៊ុន សា​លួត បញ្ចុះ​នៅ​ស្នាក់ការ​កណ្តាល​របស់​ព្រះអង្គ​។​

​បើតាម​ក្រសួងបរិស្ថាន បាន​ឲ្យ​ដឹងថា ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២៣ ខែឧសភា ឆ្នាំ​២០២០ នៅ​ដែនជម្រកសត្វព្រៃ​ព្រះ​រកា មន្ត្រី​ឧ​ទ្យា​នុ​រក្ស បាន​ចុះ​ល្បាត និង​សិក្សា​ស្រាវជ្រាវ​អំពី​វត្តមាន​សត្វព្រៃ នៅ​ចំណុច​ព្រៃ​ជាំ​ព្រលាន ស្ថិតនៅ​ភូមិ​របុញ ឃុំ​មរកត ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហា ដោយ​ជា​អកុសល ក្រុមការងារ​បាន​ប្រទះឃើញ​ក្បាលសត្វ​ខ្ទីង​១​ក្បាល អាយុប្រមាណ ០៥​ឆ្នាំ បន្សល់​ពី​ការបាញ់សម្លាប់​ដោយ​អញ្ញាតជន​។

​បច្ចុប្បន្ន មន្ទីរ​បរិស្ថាន​ខេត្ដ​ព្រះវិហារ បាននិងកំពុង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ ដើម្បី​យកមក​ផ្តន្ទារ​ទោស​តាមច្បាប់​។ ដោយឡែក នៅ​ដែនជម្រកសត្វព្រៃ ព្រៃ​ឡង់ មន្ត្រី​ឧ​ទ្យា​នុ​រក្ស សហការ​ជាមួយ​មន្ត្រី​គម្រោង​ព្រៃ​ឡង់​បៃតង និង​គណៈកម្មការ​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​បង្ក​ន​សែន​ជ័យ បាន​ចុះ​ដាក់​ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ ចំនួន​៤​គ្រឿង ដើម្បី​ថត​វត្តមាន​សត្វព្រៃ នៅ​តំបន់​ត្រពាំង​ម៉ឺន​ពេជ្រ ស្ថិតក្នុង​ភូមិសាស្ត្រ​ភូមិ​បង្ក​ន ឃុំ​រៀបរយ ស្រុក​រវៀង ខេត្តព្រះវិហារ​៕​

អត្ថបទដែលជាប់ទាក់ទង