ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋខ្វះខាតស្បៀង ចំនួន៣០០គ្រួ សារនៅខេត្តបន្ទាយមានជ័យទទួលអំណោយ មនុស្សធម៌ពីកាកបាទក្រហម

69

 

ភ្នំពេញ៖ ប្រជាពលរដ្ឋខ្វះខាតស្បៀងអាហារជាង ៣០០គ្រួសារ នៅក្នុងមូលដ្ឋានមួយចំនួនក្នុងក្រុងប៉ោយប៉ែត, ស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ទទួលបានអំណោយមនុស្ស ធម៌កាកបាទក្រហមកម្ពុជា សមាជិកព្រឹទ្ធ សភា និងអាជ្ញាធរដែនដីដើម្បីជួយជាចំណែកមួយ ក្នុង ការទ្រទ្រង់ដល់ជីវិភាពរស់នៅ ដែល កំពុងជួបការលំបាកខណៈជំងឺកូវីដ-១៩ បាននិងកំពុងមាន ការរាតត្បាត និងរងគ្រោះដោយ សារកត្តាធម្មជាតិផ្សេងៗទៀត។
អំណោយមនុស្សធម៌នេះ ត្រូវបានក្រុមការងារចុះទៅចែកតាមគោលដៅរៀងៗខ្លួន កាលពី រសៀលថ្ងៃអាទិត្យ៣កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែ ឧសភា ឆ្នាំ២០២០ លោក លី សារី អភិបាលរងខេត្តបន្ទាយមានជ័យ រួមនឹងរដ្ឋបាលក្រុងប៉ោយ ប៉ែត បាននាំយក ស្បៀង អាហារ ទៅចែកជូនដល់ប្រជាពលរដ្ឋខ្វះខាតស្បៀងចំនួន២៧០ គ្រួសារ ក្នុងសង្កាត់.ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។
នៅរសៀលថ្ងៃនេះដែរ ឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២កាកបាទក្រហម កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា បាននាំយកអំណោយ មនុស្សធម៌របស់គណៈ កម្មាធិការកណ្តាលកាកបាទក្រហមកម្ពុជា និងរបស់សាខាកាកបាទ ក្រហមកម្ពុជា ខេត្តបន្ទាយមានជ័យ ជូនគ្រួសាររងគ្រោះដោយ សារ ខ្យល់កន្ត្រាក់ ៧គ្រួសារ អគ្គិភ័យ ២គ្រួសារ និងលង់ទឹកស្លាប់ ១នាក់ សរុបចំនួន ១០គ្រួសារ ដែលគ្រួសារមួយៗទទួលបាន អង្ករ ៣០គីឡូក្រាមមី ១កេស ត្រីខ ១០កំប៉ុង ឃីត១ កៅស៊ូតង់១ផ្ទាំង និងថវិកា ១០ម៉ឺន រៀល។
ដោយឡែកនៅព្រឹកថ្ងៃនេះដែរ លោកឈើយ ចាន់ណា លេខាធិការគណៈកម្មការ ទី៧ ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញជួប សំណេះសំណាល និងសួរសុខទុក្ខចែកអំណោយស្បៀងអាហារដល់បងប្អូនប្រជាពលរដ្ឋ មានជីវភាពខ្វះខាតចំនួន ២៥ គ្រួសារ នៅឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ផងដែរ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង