ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត សោកស្តាយ​ជាខ្លាំង ចំពោះ​ការរិះគន់ ដោយ​គ្មាន​សតិសម្បជញ្ញៈ របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយចំនួន លើ​ការបំពាក់​មេដាយ ជា​គ្រឿង​ឥស្សរិយយស​ជូន​ដល់ មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​

96

 

​ភ្នំពេញ​៖ ឆ្លើយតប​ទៅនឹង​ការលើកឡើង​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់ ដែល​រិះគន់​ចំពោះ​សកម្មភាព​សប្បុរសធម៌ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួងការពារជាតិ នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​សម្តែង​ការសោកស្តាយ ហើយ​ចាត់ទុកថា​៖ ការរិះគន់​ដោយ​គ្មាន​សតិសម្បជញ្ញៈ​នេះ គឺ​កា​រប​ន្ទុ​ច​បង្អាក់​សកម្មភាព​មនុ​ស្ស​ធម៌ ដែលជា​សារជាតិ​ក្រុមប្រឆាំង និង​មាន​ចេតនា​ទុច្ចរិត មិនឱ្យ​តម្លៃ​អាយុជីវិត​ពលរដ្ឋ​កម្ពុជា​។ ប្រតិកម្ម​របស់​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ធ្វើឡើង​បន្ទាប់ពី លោក អេង ឆៃអ៊ាង អតីត​អនុប្រធាន នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​តុលាការ​កាត់ទោស​រំលាយ បាន​រិះគន់​ចំពោះ​ការបំពាក់​មេដាយ ជា​គ្រឿង​ឥស្សរិយយស​ដោយ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ក្នុងនាម​រាជរដ្ឋាភិបាល នៃ​រដ្ឋ​អធិបតេយ្យ ឯករាជ្យ ជូន​ដល់ មន្ត្រី​យោធា​ជំនាញ​វេជ្ជសាស្ត្រ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ដែល​បាន​មកជួយ​កម្ពុជា ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​។​

អ្នកនាំពាក្យ​ក្រសួងការពារជាតិ មានការ​សោកស្តាយ និង​ខកចិត្ត​ជាខ្លាំង​ចំពោះ​ការរិះគន់ ដោយ​គ្មាន​សតិសម្បជញ្ញៈ​របស់​ក្រុម​ឧទ្ទាម​ក្រៅច្បាប់​មួយចំនួន ដែល​បាន​វាយប្រហារ​មកលើ​កិច្ចការ​មនុស្សធម៌ របស់​ក្រសួងការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​តាមរយៈ​ផេ​ក​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការពារជាតិ បាន​ថ្លែងថា “​ការរិះគន់​នេះ មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្តែង​នៃ​ស្ថានភាព​ដែល​កម្ពុជា ក៏ដូចជា​ប្រទេស​ជាច្រើន នៅលើ​ពិភពលោក បាននិងកំពុង​ប្រឈមមុខ​នឹង ការរីក​រាលដាល​ឆ្លង​ជំងឺ​កូ​វីដ​១៩ រាប់លាន​នាក់ និង​មាន​មនុស្ស​ស្លាប់​រាប់សែន​នាក់​។ ដូចនេះ ការទទួល​ជំនួយ​ជា​សម្ភារៈ​ពេទ្យ ដើម្បី​ទប់ស្កាត់ ប្រឆាំង​ជំងឺ​កូ​វីដ​១៩ គឺជា​កិច្ចការ​មនុស្សធម៌​សុទ្ធសាធ និង​ក៏​បង្ហាញ​នូវ កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ និង​ការជួយ​គ្នា​ទៅវិញទៅមក​ក្នុង​គ្រា​លំបាក​ផងដែរ​”​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត បាន​បញ្ជាក់ថា “​ការបំពាក់​មេដាយ​កិត្តិយស​ដល់​សប្បុរសជន មិន​ថា​ជូន​ដល់​ជនរួមជាតិ​កម្ពុជា ឬ​ជូនទៅ​ជនបរទេស គឺជា​កាយវិការ​មនុស្ស​ធម៌ បង្ហាញ​នូវ​សាមគ្គីភាព ការលើកទឹកចិត្ត​ប្រកបដោយ​គុណធម៌​ឆ្លើយតប​ទៅនឹង​ការរួម​គ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ដែលជា​បញ្ហា​ប្រឈម​របស់​សកលលោក​”​។​

” ផ្ទុយទៅវិញ ការរិះគន់ វាយប្រហារ​ក្នុង​ចេតនា​ប​ន្ទុ​ច​បង្អាក់ សកម្មភាព​មនុស្សធម៌ គឺជា​សារជាតិ​របស់​ក្រុមប្រឆាំង ដែល​មិន​ត្រឹមតែ​មិនបាន​ផ្តល់នូវ​ប្រយោជន៍​សម្រាប់​បម្រើប្រជាជន​ក​ម្ពុ​ជា​ប៉ុណ្ណោះ​ទេ ថែមទាំង​បង្ហាញ​នូវ​ឥរិយាបថ បំផ្លាញ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ក្នុង​កិច្ចសហការ​ល្អ និង​ការទំនាក់ទំនង​ជា​អន្តរជាតិ និង​ក៏​ជា​ចេតនា​ទុច្ចរិត​មិនឱ្យ​តម្លៃ​អាយុជីវិត​របស់​ពលរ​ដ្ឋ​កម្ពុជា ខណៈដែល​សិទ្ធិ​រស់រានមានជីវិត​ត្រូវបាន​ការពារ​ដោយ​រដ្ឋធម្មនុញ្ញ ហើយ​ដែល​ប្រជាជន​កម្ពុជា គួរតែមាន​មោទនភាព ខណៈ​ដែលមាន​ប្រទេស​ជា​មិត្ត​ជួយឧបត្ថម្ភ​គាំទ្រ​” នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត​/ General Chhum Socheat បានបញ្ជាក់​បន្ថែ​មយ៉ាង​ដូច្នេះ​៕​ដោយ​៖​កូ​ឡាប​

សូមបញ្ជាក់​ថា​៖ ការ​បំពេញ​​បេសកកម្ម​ជួយ​បណ្តុះ​បណ្តា​​លក្រុម​គ្រូ​ពេទ្យ​យោធា​កម្ពុជា​ ដើម្បីទប់ស្កាត់​នឹង​វីរុស COVID-19 រយៈពេល២​ខែ ​ក្រសួង​ការ​ពារ​ជាតិ​កម្ពុជា បានបំពាក់​គ្រឿង​ឥស្សរយ​យស​ជូនដ​ល់ក្រុម​អ្នក​ជំនាញវេជ្ជសាស្រ្ត​យោធាចិ​ន ចំនួន​៤រូប​ ដែលជាក្រុមជំនួយ​ទប់​ស្កាត់នឹង​ជំងឺវីរុស​ជូន​ចំពោះកម្ពុ​ជា ដើម្បី​ជា​ការសរសើរ​ជូន​ដល់​ក្រុមអ្នកជំនាញ ដែលបានរួមចំណែកកិច្ចទប់ស្កាត់នឹងជំងឺវីរុសជូនដល់កងយោធពលខេមរភូមិន្ទកម្ពុជា។ ក្រុមអ្នកជំនាញវេជ្ជសាស្រ្ត ជាក្រុមជំនួយក្នុងកិច្ចទប់ស្កាត់នឹងជំងឺវីរុស ដែលបានចាត់បញ្ជូន​ដោយកងទ័ព​រំដោះប្រជាជនចិនជូនចំពោះប្រទេសកម្ពុជា បានមកដល់រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២០ ហើយរយៈពេល ២ខែកន្លងមកនេះ ក្រុមអ្នកជំនាញនិងភាគីកម្ពុជា បានរួមសុខទុក្ខជាមួយគ្នា បានខិតខំប្រឹងប្រែងពុះពារក្នុងសង្រ្គាមជំងឺវីរុសនេះ ហើយក៏បានបង្កើតជាមនោសញ្ចេតនាដ៏​សែន​ជ្រាល​ជ្រៅ​បំផុត​ ដែល​មិន​អាច​កាត់​ផ្ដាច់​បាន ៕

អត្ថបទដែលជាប់ទាក់ទង