អង្គភាពការពារកុមារ ចុះផ្សព្វផ្សាយការប្រឆាំងការជួញដូរ ទៅលើអនីតិជន នៅតាមបារ
ភ្នំពេញ៖ អង្គភាពការពារកុមារ (CPU) ក្នុងកិច្ចសហប្រតិបត្តិការ ជាមួយនគរបាលជាតិកម្ពុជា បានធ្វើការផ្សព្វផ្សាយ ដល់លើសពី៤០បារ និងកាហ្វេ នៅក្នុងរាជធានីភ្នំពេញ។ នេះបើតាមការផ្សាយព័ត៌មានលើហ្វេសប៊ុកផ្លូវការរបស់ អង្គភាពការពារកុមារនៅថ្ងៃទី២៥ខែឧសភាឆ្នាំ២០២០នេះ
CPU បានលើកឡើងថា គោលដៅនៃការផ្សព្វផ្សាយនេះ គឺដើម្បីរំលឹកម្ចាស់បារ អំពីច្បាប់នៅក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធជាមួយនឹងការទទួលយក បុគ្គលិកក្រោមអាយុនៅក្នុងបារ។ ប្រទេសកម្ពុជាមានច្បាប់តឹងរ៉ឹង ក្នុងការប្រឆាំងការជួញដូរអនីតិជន ហើយក្នុងគ្រាលំបាកទៅលើសេដ្ឋកិច្ច បង្កដោយ COVID-19 យើងជឿជាក់ថា នេះជាពេលវេលាដ៏ល្អ ដើម្បីធ្វើការផ្សព្វផ្សាយនេះ និងរំលឹកអំពីទោស ដែលមានប្រសិនបើមានអំពើចុសច្បាប់កើតឡើង។
នគរបាលជាតិកម្ពុជា និង CPU នឹងបន្តធ្វើការត្រួតពិនិត្យនៅតាមបារ ដើម្បីធ្វើឲ្យប្រាកដថា មិនឲ្យមានការជួញដូរ ទៅលើអនីតិជន អាចកើតឡើងបាន។ គ្រប់បារ ដែលយើងបានធ្វើទស្សនកិច្ច បានគាំទ្រដល់គោលការណ៍របស់យើង និងមិនមានប្រព្រឹត្តអំពើខុសច្បាប់ឡើយ៕ដោយ៖កូឡាប