ហេដ្ឋារចនាសម្ព័ន្ធវិទ្យាស្ថានជាតិអប់រំកាយ និងកីឡាត្រូវបានកែលម្
ភ្នំពេញ៖វិទ្យាស្ថានជាតិអប់រំកាយនិងកីឡាគឺសាលាកីឡាថ្នាក់ជាតិដ៏ធំបំផុតនៅក្នុងប្រទេសកម្ពុជាដែលបានបណ្តុះបណ្តាលគ្រូ
អប់រំកាយនិងកីឡាទូទាំងប្រទេសនោះបច្ចុប្បន្ននេះត្រូវបានកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីឈានទៅបណ្ដុះបណ្ដាលគ្រូអប់រំកាយ និង កីឡា
កម្រិតឧត្តមសិក្សា។
វិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានសាងសង់ទីលានបាល់ទាត់ចំនួន២ ទី១ គឺទីលានបាល់ទាត់ស្មៅធម្មជាតិខ្នាតអន្តរជាតិ និងទីលានបាល់ទាត់សម្បិនិមិ្មត្តសម្រាប់បណ្តុះបណ្តាលគ្រូផ្នែកបាល់ទាត់ព្រមទាំងអាចធ្វើការប្រកួតបាល់ទាត់ពាន់រង្វាន់យុវជនរៀបចំឡើងពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ចំពោះបរិវេណវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា បានធ្វើការកែប្រែរចនាសម័្ពន្ធជាច្រើនដូចជាដាក់ប្រព័ន្ធលូទឹក សាងសងផ្លូវប៉េតង់ ចាក់ដីបន្ថែមធ្វើសួរច្បារឲ្យសម្រស់ស្រស់ស្អាតជាមួយពណ៌បៃតង់នៅជុំវិញបរិវេណ ព្រមទាំងជួសជុលអាគាររដ្ឋបាល អាគារស្នាក់នៅរបស់គរុសិស្សដោយរៀបចំគ្រែដេកកង្ហារសម្រាប់គរុសិស្សមកតាមខេត្តនិងឲ្យមានរបៀបរៀបរយស្នាក់នៅប្រកបដោយផាសុខភាព និងអនាម័យ។
មិនតែប៉ុណ្ណោះវិទ្យាស្ថានក៏បានធ្វើការជួសជុលបន្ទប់ទឹករៀបចំបន្ទប់ស្នាក់នៅគ្រែនិងរៀបចំពូកសម្រាប់ការស្នាក់នៅរបស់គរុសិស្ស
ដែលមកបំពេញការសិក្សា ។ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំថា ការសិក្សាត្រូវរួមផ្សំជាមួយបរិយាកាសនៅជុំវិញខ្លួនដូចជា ប្រសិនបើបរិស្ថានល្អ វិន័យល្អ និងកន្លែងសិក្សាល្អនឹងធ្វើឲ្យការសិក្សាពួកគាត់កាន់តែប្រសើរឡើង។
ក្រោយពីពួកគាត់បញ្ចប់ការសិក្សាទីនេះពេលត្រឡប់ទៅតាមខេត្តវិញពួកគាត់នឹងយកការបណ្តុះបណ្តាលគំនិតរបស់ដឹកនាំដ៏ល្អនេះបង្ហាត់បង្រៀនកូនសិស្សឲ្យចេះរក្សាបរិស្ថានល្អ វិន័យល្អ និងកន្លែងសិក្សាល្អដូចដែរពួកគាត់ទទួលបានពីវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា ។
សូមបញ្ជាក់ដថាវិទ្យាស្ថាននេះនឹងតម្លើងថានៈឈានទៅបណ្ដុះបណ្ដាលនិស្សិតអប់រំកាយនិងកីឡាកម្រិតបរិញ្ញាប័ត្រនាពេល
ខាងមុខនេះ ។ពេលនេះវិទ្យាស្ថានកំពុងតែបណ្រុះបណ្ដាលសាកល្បងនូវនិស្សិតកម្រិតបរិញ្ញាប័ត្រតែទោះជាយ៉ាងណាក៏សាលាកីឡាមួយ
នេះនៅខ្វះខាតសាស្រ្តាចារ្យកម្រិតបរិញ្ញាប័ត្រ ៕