ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរ​ខណ្ឌ​បឹង​កេងកង ​ចុះ​ផ្សព្វផ្សាយ​ស្ដីពី​វិធាន​ការ បង្ការ​ទប់ស្កាត់​នៃ​មេរោគ​កូ​វីដ​១៩​តាម​សង្កាត់​ទាំង​៧

111

​ភ្នំពេញ​៖​កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២០​នេះ​រដ្ឋបាល​ខណ្ឌ​បឹង​កេងកង ដែល​ដឹកនាំ​ក្រុមការងារ​ដោយ​លោកស្រី​អភិបាលរងខណ្ឌ​បឹង​កេងកង​សុ​ិ​ន រតនា ដែល​តំណាង​លោក​អភិបាលខណ្ឌ​បឹង​កេងកង​ធឹ​ម សំអាន​បាន​ចុះ​ផ្សព្វផ្សាយ​ជា​លើក​ទី​២ ក្នុងការ​ការពារ​នៃ​ការរីក​រាលដាល​នៃ​ជម្ងឺ​កូ​វីដ​១៩ ដោយ​អនុ​វ​ត្តា​ម​ត​សេចក្ដីណែនាំ​របស់​សាលា​រាជធានី​ភ្នំពេញ​លេខ​០៤២/២០.​សជណ​.​ច្រ ស្តីពី​ការបន្ត​អប់រំ​សុខភាព​ជូន​ប្រជាពលរដ្ឋ និង​ការពង្រឹង​ការងារ​តាមដាន​ការអនុវត្ត​វិធានការ​ការពារ​រលក​ទី​ពីរ នៃ​ការចម្លង​មេរោគ​កូ​វីដ​១៩​នៅ តាម​បណ្ដា​សង្កាត់​ទាំង​៧ ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដើម្បី​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ កម្មករ កម្ម​ការ​នី ម្ចាស់​អាជីវកម្ម សេវាកម្ម និង​ភោជនីយដ្ឋាន​នានា​ទាំងអស់ ក្នុង​មូលដ្ឋាន​ខណ្ឌ​បឹង​កេងកង​ត្រូវតែ​បន្ត​ការធ្វើ​អនាម័យ ការពារ ដោយ​ពាក់​ម៉ាស លាង​សម្អាត​ដៃ​ជាមួយ​អាល់កុល ឬ​ជែ​ល អោយបាន​ត្រឹមត្រូវ​ព្រមទាំង​ត្រូវ​វាស់​កម្តៅ​ជាប្រចាំ និង​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​រលក​ទី​២ នៃ​ការចម្លង​មេរោគ​កូ​វីដ​១៩ ជាពិសេស​ធ្វើតាម​ការណែនាំ និង​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ និង​ក្រសួងសុខាភិបាល​បន្តទៀត​ដើម្បី​បញ្ចៀស​អោយបាន​នូវ​ការឆ្លង​រាតត្បាត​នៃ​ជម្ងឺ​នេះ​៕​

អត្ថបទដែលជាប់ទាក់ទង