រថយន្ដ ហ៊ីណូ ដឹកសឺទែនប្រេង របស់ក្រុមហ៊ុន SAVIMEX ប្រុងលេងផ្លូវកាត់ បុកបង្កាន់ដៃស្ពាន
កំពង់ស្ពឺ ៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា គិតមិនយល់ ស្មានមិនត្រូវ រថយន្ដ ហ៊ីណូ ដឹកសឺទែប្រេង របស់ក្រុមហ៊ុន SAVIMEX ប្រុងលេងផ្លូវកាត់ តែត្រូវបានស្ពានស្ទាក់ជាប់ នៅផ្លូវជាតិលេខ ៤១ ក្នុងស្រុកគងពិសី។
នាថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ៤ ទៀបភ្លឺ នៅលើកំណាត់ផ្លូវជាតិលេខ៤១ ចន្លោះគីឡូម៉ែតលេខ ១៨-១៩ ត្រង់ចំណុចភូមិត្រាវ ឃុំទឹកល្អក់ ស្រុកគងពិសី មានរថយន្ដម៉ាកហ៊ីណូ ពណ៌ស ពាក់ផ្លាកលេខ 3B-8945 សណ្តោងសឹមីរម៉ក មួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 4A-3976 ដឹកសឺទែនប្រេងសាំង ក្រុមហ៊ុនSAVIMEX បើកបរដោយតៃកុងរថយន្តមិនស្គាល់អត្តសញ្ញាណ រត់គេច បើកពីទិសត្បូងឆ្ពោះទៅទិសជើង លុះមកដល់ចំណុចកៀតហេតុខាងលើ បានបុកក្បាលស្ពានអូត្រាវ ។
ក្រោយហេតុការណ៍ដ៏គ្រោះថ្នាក់អ្នកបើកបរបានដាក់មេប្រួច ដោយមិនរង់ចាំការនិយាយគ្នានោះទេ ប៉ុន្ដែចៃដន្យសំណាងល្អមិនបង្កឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស និងអ្នកដទៃពិសេសអ្នកបើកបរ។
តាមការបញ្ជាក់ពីសមត្ថកិច្ចនគរបាលចរាចរណ៍ស្រុកគងពិសី ថា រថយន្ដបង្កគ្រោះថ្នាក់ខាងលើប្រហែលមកពីអ្នកបើកបរ ងងុយដេក ទើបបណ្ដាលឲ្យបាត់ម្ចាស់ការ និងមិនអាចគ្រប់គ្រងស្ថានការណ៍បាន ទើបបណ្ដាលឲ្យរេចង្កូតបុកឡើងស្ពាន។
បច្ចុប្បន្នរថយន្តបង្កគ្រោះថ្នាក់ខាងលើត្រូវ តំណាងក្រុមហ៊ុនសហការជាមួយសមត្ថកិច្ចស្ទួច មករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគងពិសី ជាបណ្ដោះអាសន្ន និងរកដំណោះស្រាយសំណងជួសជុលសងការខូចខាតតាមនីតិវិធី ៕