ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាល​ខណ្ឌ​ច្បារអំពៅ​ បញ្ជូន​ជនសង្ស័យ ​វាយ​ប្លន់​ទៅ​តុលា​ការ

66

 

​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២០ នគរបាល​ខណ្ឌ​ច្បារអំពៅ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​បក្ខពួក​៨​នាក់ ដែល​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ពី​ស្ត្រី​ម្នាក់​បានសំរេច​បណ្ដាលរ​បួស ដោយ​ប្រើ​បំពង់​ទីប​គំរាម​នៅ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

​ជនរងគ្រោះ​ឈ្មោះ ដូង សៀវ ភេទ ស្រី អាយុ ២០​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បុគ្គលិក​ខារ៉ាអូខេ ស្នាក់នៅ​ភូមិ​របោះ អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​បាត់បង់​ទ្រព្យសម្បត្តិ​លុយ​១០០​ដុល្លា​និង​របួស​ជ្រាំ​ក្បាលពោះ​ដោយ​ជនសង្ស័យ​យក​បំពង់​ទីប​វាយ ។​

​លោក ម៉ៅ សឿត អធិការ​ខណ្ឌ​ច្បារអំពៅ​បាន​ឃាត់​ជនសង្ស័យ​០១​នាក់ ឈ្មោះ ចិន្តា តុលា ហៅ តុ ភេទ ប្រុស អាយុ ២១​ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ជាង​កាត់ សក់ ស្នាក់នៅ​ភូមិ​របោះ​អង្កាញ់ សង្កាត់​ព្រែក​ឯង ខណ្ឌ​ច្បារអំពៅ​ពីបទ​វាយ​ប្លន់​ទ្រព្យសម្បត្តិ​ពី​ប្រជាពលរដ្ឋ​ជាមួយ​បក្សពួក​ចំនួន​នាក់​រត់គេចខ្លួន​៧​នាក់ ។ មុនពេល​កើតហេតុ​ជនរងគ្រោះ​ដើរចេញ​ពី​កន្លែងធ្វើការ​ទៅផ្ទះ ពេល​មក​ដក់​ចំណុចកើតហេតុ ស្រាប់តែ មាន​ជនសង្ស័យ​០៨​នាក់ ឈ្មោះ ចិន្តា តុលា​, ឈ្មោះ ផ្លូច​, ឈ្មោះ ម៉ែន និង​បក្ខពួក ០៥​នាក់​ទៀត​មិន​ស្គាល់ឈ្មោះ​ជិះ ម៉ូតូ​០៤​គ្រឿង មក​ជិត​ជនរងគ្រោះ រួច​ជនសង្ស័យ​ឈ្មោះ ចិន្តា តុលា បាន​ស្រែកថា នេះហើយ​ប្រពន្ធ អា​ប៊ិន រួច​នាំគ្នា ឈប់​ម៉ូតូ​វាយ​ទៅលើ​ជនរងគ្រោះ​ចំក្បាល និង​ដងខ្លួន​ជាច្រើន​កន្លែង រួច​ជនសង្ស័យ​ឈ្មោះ ផ្លូច យក​ដែក​បំពង់​ទីប​វាយ ជនរងគ្រោះ​ចំពោះ​ចុក​ដួល​ទៅលើ​ផ្លូវ ហើយ​ជនសង្ស័យ​នាំគ្នា​អូស​ជនរងគ្រោះ​ចូ​ក្នុងព្រៃ​ក្បែរ​នោះ​ឆែក​យកលុយ​ជន​រង គ្រោះ ១០០​ដុល្លារ​នៅក្នុង​ហោប៉ៅ​ខោ រួច​នាំគ្នា​ជិះ​ម៉ូតូ​គេចខ្លួន​បាត់អស់​។ លុះដល់​ថ្ងៃទី ២៣-០៥-២០២០ ម៉ោង​១១ និង​៣០​នាទី សមត្ថកិច្ច​ឃាត់ខ្លួន​បាន​សង្ស័យ​០១​នាក់ ឈ្មោះ ចិន្តា តុលា នៅ​ចំណុច​ភូមិ របោះ​អង្កាញ់ សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារអំពៅ រួម​និង​ម៉ូតូ​០១​គ្រឿង​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ ចាត់ការ​តាមច្បាប់​។ ចំណែក​ជន សង្ស័យ​ឈ្មោះ ផ្លូច​, ឈ្មោះ ម៉ែន និង​បក្ខពួក ០៥​នាក់​ទៀត រត់គេចខ្លួន​បាត់​និង​ធ្វើការ​ស្រាវជ្រាវ​តាម​ជំនាញ​និង​ចាប់​មក​ប​ញ្ជូ​ល​ទៅ​តុលា​ការបន្ត​នីតិវិធី ។​

អត្ថបទដែលជាប់ទាក់ទង