ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ហូប​ត្រី​កំពត ប្រាំ​នាក់ ស្លាប់​២​នាក់​ភ្លាមៗ មាន់​ឆ្កែ​ងាប់​៨​ក្បាល និង​៣​នាក់ សង្គ្រោះបន្ទាន់ នៅ​ស្រុក​ឱ​រ៉ា​ល់

80

 

​កំពង់ស្ពឺ ៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ចន្ទ ទី​២៥ ខែឧសភា ឆ្នាំ​២០២០ នៅ​ម៉ោង​៦ ល្ងាច នៅក្នុង​ភូមិ​មួយ នៃ​ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ មានដំណើរ​រឿង ពុល​ត្រី​កំពត​ស្លាប់ ក្រោយ​បរិភោគ​ទទួលទាន​អាហារ​ពេល​ល្ងាច មួយសន្ទុះ​ក្រោយមក​។​

​ជនរងគ្រោះ​ដែល​ស្លាប់​ភ្លាមៗ រួមមាន ១)-​ឈ្មោះ យុង ង៉ែត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។ ២)-​ឈ្មោះ ហុង សា​រ៉ា​ត ហៅ ប៉ែ អាយុ ៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ អភិវឌ្ឍន៍ ស្រុក​ទឹកផុស ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ន​មក​ស្នាក់នៅ​ធ្វើការ ភូមិ​ស្រែ​កិន ឃុំ ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ ។​

​ក្នុង​ហេតុការណ៍​ខាងលើ មាន​មនុស្ស​៥​នាក់ បាន​ហូប​ត្រី​កំពត​ជាមួយគ្នា ប៉ុន្ដែ​អកុសល ២​នាក់​បាន​ពុល​ជួយសង្គ្រោះ​មិនបាន​ស្លាប់​តែម្ដង ចំណែក ៣​នាក់​ត្រូវបាន​ជួយសង្គ្រោះ​ទាន់ពេលវេលា ជនរងគ្រោះ​បាន​រៀបរាប់​ឲ្យ​ដឹងថា ដំបូង​ឡើយ​ពួកគាត់​បាននាំគ្នា​យក​ត្រី​ដែល​អូស​បាន​យកមក​ធ្វើ​ម្ហូប​ដូច​សព្វមួយដង មិនដឹងថា​ត្រី​កំពត​មាន​ឥទ្ធិពល​មហិទ្ធិឫទ្ធិ​ខ្លាំងក្លា​អស្ចារ្យ​អាច​ប្រហារជីវិត​មនុស្ស​បាន​នោះទេ គ្រាន់តែ​អាចម៍​ត្រី​កំពត ដែល​ធ្វើ​បោះចោល​ទៅលើ​ដី ត្រូវ​សត្វ​មាន់ ឆ្កែ ស៊ី ក៏ត្រូវ​ពុល​ស្លាប់​ដែរ (​មាន់ ៧​ក្បាល​,​ឆ្កែ ១​ក្បាល​) ។​

​ជនរងគ្រោះ​ដែល​បាន​សង្គ្រោះ​ទាន់ពេលវេលា ១.​ឈ្មោះ​ម៉ៅ សេង ហៅ យាយ​ឡ​ច ភេទ​ស្រី​អាយុ ៥០​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ២.​ឈ្មោះ វណ្ណ ស្រី​ពេជ្រ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ៣.​ឈ្មោះ វណ្ណ សម្ផស្ស ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ។​

​នគរបាល​ខេត្តកំពង់ស្ពឺ ជាការ​សំណូមពរ ដល់​បងប្អូន​ប្រជាពលរដ្ឋ ទូទាំងប្រទេស សូម​មេ​ត្ដា​ប្រុងប្រយ័ត្ន​បំផុត​ចំពោះ​ការទទួល​ទាន​អាហារ​ប្រចាំ​ថៃ្ង ពិសេស​ករណី​ត្រី​កំពត​នេះ ជាទូទៅ​មាន​មនុស្ស​ពុល​ស្លាប់​មិនតិច​នាក់​ទេ​កន្លងមក អ្នកខ្លះ​មិន​ស្លាប់ ដោយសារតែ​ការជួយ​សង្គ្រោះបាន​ទាន់ពេល​តែប៉ុណ្ណោះ ៕​

អត្ថបទដែលជាប់ទាក់ទង