ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បុរស២នាក់ម៉ូតូ​ទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយ​អត់​ស្លាក​លេខ ដោយមាន​បិទ​សញ្ញា (​អគ្គបញ្ជាការ​) បណ្ដាល​ឲ្យ​រថយន្ត​រអិល​ថយក្រោយ កិន​ជនរងគ្រោះស្លាប់ម្នាក់

74

 

​ភ្នំពេញ​៖ អាណិត​ណាស់ សល់​តែមួយ​អាទិត្យ​ទៀត​ធ្វើ​ពិធី​ភ្ជាប់ពាក្យ ខាង​ប្រុស​ខំប្រឹង​ធ្វើការ​សន្សំ​លុយ តែ​បែរជា​អ​កុល​ជួប​គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​កិន​បែកក្បាល​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​ពេលធ្វើ​ដំណើរ នៅលើ​ស្ពាន​លី​យ៉ុង​ផាត់ កាលពី​វេលា​ម៉ោង​១១ និង​៣០​នាទី ថ្ងៃទី​២៦ ខែឧសភា ឆ្នាំ​២០២២០ ត្រង់ចំណុច​លើ​ស្ពាន​លី​យ៉ុង​ផាត់ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។​

​ជនរងគ្រោះ​មានឈ្មោះ សូ​យ ធា​រ៉ូ (​ស្លាប់​) អាយុ​២៦​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់នៅ​បន្ទប់​ជួល​ម្តុំ​សង្កាត់​ព្រែកលាប មាន​ស្រុកកំណើត​នៅ​ភូមិ​សំបូរ ឃុំ​សំបូរ ស្រុក​បាធាយ ខេត្តកំពង់ចាម​។​

​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១០ ពណ៌​ខ្មៅ ផ្លាកលេខ 1AF-7389​ចេញពី​ធ្វើការ ធ្វើដំណើរ​២​នាក់​ទាំងយប់​ទៅ​ស្រុកកំណើត ខណៈពេលដែល​មកដល់​ចំណុចកើតហេតុ ស្រាប់តែ​ជិះ​ម៉ូតូ​ទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយ​អត់​ស្លាក​លេខ ដោយមាន​បិទ​សញ្ញា (​អគ្គបញ្ជាការ​) បណ្ដាល​ឲ្យ​រថយន្ត​រអិល​ថយក្រោយ កិន​ជនរងគ្រោះ​អូស​ប្រមាណ​ជាង​១០​ម៉ែត្រ បណ្តាលឱ្យ​បែកក្បាល​ស្លាប់​ភ្លាមៗ និង​ម្នាក់ទៀត​បាក់ជើង ចំណែកឯ​រថយន្ត​ដឹក​ដី​នោះ បាន​បន្ត​រអិល​ថយក្រោយ ទៅបុក​នឹង​បង្កាន់ដៃស្ពាន​ទល់នឹង​មួយកន្លែង បណ្តាលឱ្យ​បង្កាន់ដៃស្ពាន​រង​ការខូចខាត​ថែមទៀត​ផង ឃើញ​ដូច្នោះ​តៃកុង​ដែលជា​អ្នកបើកបរ​រថយន្ដ ក៏​រត់គេចខ្លួន​បាត់ស្រមោល ដោយ​បន្សល់ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ ។​

​បើតាម​ការបញ្ជាក់ ពី​បងប្រុស​បង្កើត​របស់​ជ​ន​រងគ្រោះ បានឱ្យដឹង​ថែមទៀត​ថា ប្អូនប្រុស​របស់គាត់ នៅសល់តែ​មួយអាទិត្យ​ទៀត នឹង​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ជាមួយ​នារី ដែល​គាត់​ស្រឡាញ់​ហើយ ពាក្យ​ចុងក្រោយ​ដែល​និយាយ​ជាមួយ​បងប្រុស​គឺ “​សុំ​មាន់​បង​ចំនួន​៥​ក្បាល​ទុក​សម្រាប់​ថ្ងៃ​ភ្ជាប់ពាក្យ​ខាងមុខ​” តែ​មិនគួរណា​បែរជា​ជួប​រឿង​អកុសល​បែបនេះ​សោះ​។​

​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​វាស់វែង អូស​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​បណ្តោះ​អ​សន្ន នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចំណែក​សព​ត្រូវបាន​ប្រគល់ជូន ទៅ​សាច់ញាតិ​រៀបចំ​ធ្វើបុណ្យ​នៅ​ខេត្តកំពង់ចាម​៕

អត្ថបទដែលជាប់ទាក់ទង