ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោក ស សុខា​៖​សហព័ន្ធ​កីឡា​ជាតិ​ អាច​ដំណើរ​ការហាត់​ហ្វឹកហ្វឺន និង​បើក​ប្រកួត របស់ខ្លួន​ឡើងវិញ​ជា​ជំហានៗ​

99

​ ​ភ្នំពេញ​៖​រដ្ឋលេខាធិការ​នៃ​ក្រសួង​អប់រំ យុវជន នី​ង​កីឡា​លោក ស សុខា នា បាន​អញ្ជើញ​ចូលរួម​ជួប​សំណេះសំណាល នី​ង​ប្រកាស​ជា​ផ្លូវការ​នៃ​ស្តី​អនុញ្ញាត​ឲ្យ​ធ្វើ​សក​ម្មៅ​ភាព​ហាត់​ហ្វឹកហ្វឺន​នី​ង​ការប្រកួត​លី​គ​ឡើងវិញ​ជា​ជំហានៗ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​៣៤​នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​នា​ថ្ងៃទី​២៦​ឧសភា​។​
​លោក​ស​សុខា​បាន​មានប្រសាសន៍ថា​ក្រសួង​អប់រំ​យុវជន​នី​ង​កីឡា​នឹង​អនុញ្ញាត​ឲ្យ​សហព័ន្ធ​កីឡា​ជាតិ​បើក​ដំណើរ​ការហាត់​ហ្វឹក​
​ហ្វឺ​ន នី​ង​ការប្រកួត​លី​គ​របស់ខ្លួន​ឡើងវិញ​ជា​ជំហានៗ ប៉ុន្តែ​ត្រូវមាន​ផែនការ​អនុវត្ត​ច្បាស់លាស់ ព្រមទាំង​គោរព​តាម​លក្ខខណ្ឌ​សុវត្ថិភាព ជាពិសេស​ការប្រកួត​ទាំងនេះ​មិន​អនុញ្ញាត​ឲ្យ​មាន​អ្នកទស្សនា​ឡើយ គឺ​ការប្រកួត​បិទទ្វារ​។
​លោក​បាន​បន្តថា ការប្រកួត​លី​គ​ក៏​មិនត្រូវ​ឲ្យ​មាន​ចំនួន​កីឡាករ​-​កីឡាការិនី នី​ង​មន្ត្រី​លើសពី​១០០​នាក់​ឡើយ មានន័យថា ការប្រកួត​តម្រូវ​ឲ្យ​មានតែ​កីឡាករ​-​កីឡាការិនី​នី​ង​មន្ត្រី​បច្ចេកទេស​តែប៉ុណ្ណោះ​ទោះបី​មាន​កីឡាករ​កីឡាការិនី​នី​ង​មន្ត្រី​មិន​គ្រប់​១០០​នាក់​ក៏​មិន​
​អនុញ្ញាត​ទស្សនី​ក​ជន​ចូល​ទស្សនាការ​ប្រកួត​ឡើយ​។
​ចំពោះ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក និង​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ត្រូវ​ឲ្យ​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ចូល​ហ្វឹកហាត់ ព្រមទាំង​ស្នាក់នៅ​ដូច​ធម្មជាតិ​ក្រោម​ស្ថិ​ន​ការត្រួតពិនិត្យ​និង​ថែទាំ​សុខភាព​ត្រឹមត្រូវ​ហើយ​ម៉ឹងម៉ាត់​ជាប្រចាំ​តាម​ការណែនាំ​ដោយ​សហការ​ជាមួយ​ក្រសួងសុខាភិបាល​។ ចំពោះ​ហូបចុក​ក្រុម​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ទាំង​ឈុត​ធំ និង​ឈុត​តូច​ត្រូវ​ទទួលខុសត្រូវ​ខ្លួនឯង​។​
​យោងតាម​សារ​ជា​សំឡេង​ដើម​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន កាល​ព្រឹក​ថ្ងៃទី​២១ ខែឧសភា ឆ្នាំ​២០២០​នេះ​បាន​មានប្រសាសន៍ថា លោក ម៉ម ប៊ុនហេង​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​និង​លោក​ឮ​ហង់​ជួនណា​រ៉ុ​ន​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន​និង​កីឡា​គប្បី​ធ្វើការ​ពិភាក្សាគ្នា​ដើម្បី​បើក​ឲ្យ​មានការ​ប្រកួត​កីឡា​មួយចំនួន​ឡើងវិញ​៕

អត្ថបទដែលជាប់ទាក់ទង