ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុក្រឹត្យ​បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំស្វាយ ដើម្បីការពារប្រព័ន្ធអេកឡូស៊ី និងអភិរក្សធនធានជីវចម្រុះធម្មជាតិ

168

 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា​ បានចេញអនុក្រឹត្យ​ស្តីពី​ ការ​បង្កើតតំបន់បេតិកភណ្ឌធម្មជាតិ​ ភ្នំស្វាយ​ ដែលមានទំហំផ្ទៃដី​ ១៦​ (ដប់ប្រាំមួយ) ហិចតា​​ ស្ថិតក្នុង​ភូមិសាស្រ្ត​ សង្កាត់​អូរអំបិល​ ក្រុងសិរីសោភ័ណ​ ខេត្តបន្ទាយមានជ័យ​។

អនុក្រឹត្យនេះមានគោលបំណង ការពារតួនាទីផ្នែកប្រព័ន្ធអេកឡូស៊ី សម្រាប់ជាប្រយោជន៍របស់មនុស្សគ្រប់ជំនាន់ ។ កម្រិតដល់ការប្រើប្រាស់ធនធានជីវចម្រុះ ធនធានធម្មជាតិ ធនធានវប្បធម៌ និងមុខងារនៃតំបន់នេះ។ ការពារសោភ័ណភាព ទេសភាពធម្មជាតិ និងតម្លៃធម្មជាតិនៃតំបន់នេះ សម្រាប់បម្រើដល់ការកម្សាន្ត ការទស្សនា ការអប់រំ ការសិក្សាស្រាវជ្រាវវិទ្យាសាស្រ្ត និងជំនឿ ដែលគ្របសកម្មភាពទាំងនេះ ពុំបង្កការគំរាមកំហែងដល់បរិស្ថាន ធម្មជាតិ និងវប្បធម៌នៅក្នុងមូលដ្ឋាន ។ ផ្តល់សេវាកម្មធម្មជាតិនិងវប្បធម៌ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ។ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ការគ្រប់គ្រង ការការពារនិងការអភិរក្សជំវចម្រុះ ធនធានធម្មជាតិ និងបេតិកភណ្ឌវប្បធម៌ក្នុងតំបន់។

បើតាមអនុក្រឹត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ក្រសួងបរិស្ថានមានសមត្ថកិច្ចរៀបចំនិងគ្រប់គ្រងតំបន់បេតិកភណ្ឌធម្មជាតិ ភ្នំស្វាយ ដោយសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ រដ្ឋបាលខេត្តបន្ទាយមានជ័យ និងកងកម្លាំងប្រដាប់អាវុធមានសមត្ថកិច្ច ដើម្បីធានាដល់កិច្ចគាំពារបរិស្ថាន ការអភិរក្សជីវចម្រុះ និងការប្រើប្រាស់ធនធានធម្មជាតិ ប្រកបដោយនិរន្តរភាព ស្របតាមបទប្បញ្ញត្តិនៃច្បាប់ជាធរមាន៕

អត្ថបទដែលជាប់ទាក់ទង