ប្រជុំគណៈបញ្ជាការឯកភាព ខណ្ឌចំការមនគឺផ្ដោតសំខាន់បញ្ហាអនាម័យនិងបរិស្ថាន
ភ្នំពេញ៖នៅសាលាខណ្ឌចំការមននាតំបន់កោះពេជ្រកាលពីព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០នេះបានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំការមននិងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីគណៈអភិបាលខណ្ឌ នាយក-នាយករងរដ្ឋបាលខណ្ឌ អធិការនគរបាលខណ្ឌ បញ្ជាការកងរាជអាវុធហត្ថខណ្ឌ យោធាភូមិភាគពិសេសប្រចាំខណ្ឌ ប្រធាន-អនុប្រធានការិយាល័យ-អង្គភាពទាំង ១១ លោកចៅសង្កាត់ទាំង ០៥ នាយប៉ុស្ដិ៍នគរបាលសង្កាត់ទាំង ០៥ និងតំណាងក្រុមហ៊ុន ស៊ិន ទ្រី ផងដែរ។
ចំពោះរបៀបវារៈដូចខាងក្រោម៖
ទី១-បញ្ហាសន្តិសុខ និងសណ្ដាប់ធ្នាប់តាមដងផ្លូវ។
ទី២-ផ្សព្វផ្សាយអំពីសេចក្ដីណែនាំលេខ ០០៧/២០ សណន ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ និងសេចក្ដីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញដោយ ស្ដីពីការជម្រុញការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង នៅរាជធានីភ្នំពេញក្នុងដំណាក់កាលអន្តរកាលនិងទី៣-បញ្ហាអនាម័យ និងបរិស្ថាន៕