សហព័ន្ធកីឡាប៉េតង់ គ្រោងអភិឌ្ឍនកីឡាប៉េតង់ ចំនួន៥ខេត្ត នៅទូទាំងប្រទេសបន្ថែមទៀត
ភ្នំពេញ៖នាល្ងាចថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានបើកកិច្ចប្រជុំស្តីពីវឌ្ឍនភាពការងាររបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាជាមួយសមាជិកប្រតិបត្តិ ក្រុមគ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់របស់សហព័ន្ធនៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។
លោក សុខ សប្បាយណា អគ្គលេខាធិការ នៃសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានធ្វើរបាយការណ៍ជូនអង្គប្រជុំនូវវឌ្ឍនភាព បញ្ហាប្រឈមកន្លងមក និងទិសដៅការងាររបស់សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។ នាពេលបច្ចុប្បន្នសហព័ន្ធមានក្លិប និងសមាគមចំនួន៥២នៅ២១រាជធានីខេត្តក្នុងចំណោមខេត្តទាំង២៥នទូទាំងប្រទេសកម្ពុជា។
លោកអគ្គបានបន្តថា សព្វថ្ងៃសហព័ន្ធទទួលបានប្រាក់ឧបត្ថម្ភពីក្រសួងអប់រំ យុវជន និងកីឡា១០០លានរៀល និងទទួលបានប្រាក់ឧបត្ថម្ភឯកជនចំនួន១៥០០០ ដុល្លារសម្រាប់អភិឌ្ឍនកីឡាប៉េតង់ចំនួន៥ខេត្ត ។ ចំពោះព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះការប្រកួតសហព័ន្ធដាក់១១វិញ្ញាសា។
លោក ស សុខា បានមានប្រសាសន៍ថា កីឡាករ-កីឡាការិនីមេត្តាប្រកាន់ខ្ចាប់នូវការបង្ការ និងការការពារដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលដើម្បីជៀសផុតពីការឆ្លង និងការរីករាលដាលនៃមេរោគកូរ៉ូណា។ លោកនឹងជួបពិភាក្សាសមាជិកប្រតិបត្តិសហព័ន្ធដើម្បីរៀបចំការប្រកួតកីឡាប៉េតង់ពាន់រង្វាន់ថ្នាក់ដឹក៕