ធនាគារជាតិ ពិភាក្សាអំពីការផ្អាកការទទួលក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ
រាជធានីភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០នេះ ធនាគារជាតិ បើកកិច្ចប្រជុំស្តីពីការផ្អាកការទទួលក្រដាសប្រាក់ប្រភេទ ១ដុល្លារ ២ដុល្លារ និង ៥ដុល្លារ។
នៅក្នុងលិខិតផ្ញើជូនប្រធានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ធនាគារជាតិបានឲ្យដឹងថា លោកជំទាវ ជា សិរី អគ្គនាយកបច្ចេកទេស នៃធនាគារជាតិកម្ពុជា នឹងដឹកនាំកិច្ចប្រជុំនេះ ដែលធ្វើឡើងនៅថ្ងៃនេះ នៅធនាគារជាតិ ក្នុងការពិភាក្សាអំពីបញ្ហាប្រឈម និងវិធានការដោះស្រាយ។ ។
ធនាគារជាតិបានស្នើសុំអោយអ្នកចូលរួមទាំងអស់សិក្សាស្វែងយល់អំពីបញ្ហានេះ និងត្រៀមផ្តល់យោបល់អោយបានផុលផុស។